
អន្ដរជាតិ៖ ប្រទេសហ្ស៊ីមបាវ៉េ បាននិយាយថា ពួកគេគ្រោងនឹងប្រមូលផលស្រូវសាលីច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយសារតែកិច្ចខិតខំរបស់ប្រទេសមួយនេះ ក្នុងការជំនះកង្វះខាតគ្រាប់ធុញ្ញជាតិសកល ដែលបង្កឡើងដោយសារសង្រ្គាមនៅអ៊ុយក្រែន។
ប៉ុន្តែភ្លើងឆេះព្រៃ និងកង្វះខាតទឹកភ្លៀង បានគំរាមកំហែងដល់ស្រូវសាលី ដែលពុំទាន់បានច្រូតកាត់។ ដូចគ្នានឹងប្រទេសផ្សេងទៀតនៅអាហ្វ្រិកដែរ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលប្រទេសហ្ស៊ីមបាវ៉េ បានពឹងផ្អែកលើការនាំចូលស្រូវសាលី ដោយសារតែផលិតផលក្នុងស្រុកទាប៕
