
អន្ដរជាតិ៖ នេះគឺជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្រ្តនូវែលសេឡង់ ដែលតំណាងរាស្រ្តស្រ្តី មានចំនួនច្រើនជាងតំណាងរាស្រ្តបុរស។ លោកស្រី សូរ៉ាយ៉ា ប៉េកេម៉ាសុន(Soraya Peke-Mason) មកពីគណបក្សការងារសេរី បានស្បថចូលកាន់តំណែងនៅសភាកាលពីថ្ងៃអង្គារ ដើម្បីបន្តវេនពីអតីតប្រធានសភាលោក ត្រេវ័រ ម៉ាឡាដ (Trevor Mallard) ដែលបានចាកចេញតំណែងដើម្បីក្លាយជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសអ៊ីសឡង់៕
