សៀមរាប ៖ អាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបេីកដំណើរការចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ ។
នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តសៀមរាបអាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូបដែលនឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេសព្រមទាំងមានសត្វច្រើនប្រភេទដូចជាសត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្ល។ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦Aភូមិក្បូនឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជាមួយនឹងដំណេីរការនេះ រដ្ឋបាលខេត្តសៀមរាបបានបង្ហាញការអបអរសាទរ និងគាំទ្រចំពោះការវិនិយោគ ព្រមទាំងដៃគវិនិយោគនានាចូលមកវិនិយោគក្នុងខេត្តសៀមរាបបន្ថែមទៀត ដេីម្បីជាឱកាសបង្កេីនការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប៕













