អភិបាល​ខេត្តតាកែវ​ ដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទប់ស្កាត់​ការ​ឆ្លង​ព្រំប្រទល់​ខេត្ត

2021/04/27 09:59:58 am        104

តាកែវ ៖ ​ អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ដល់​គោលដៅ​ត្រួតពិនិត្យ​ការចេញចូល ​នៅតាម​បណ្តា ​ស្រុក​ជាប់​ខេត្តកំពត ​កណ្តាល ​និង​ខេត្តកំពង់ស្ពឺ ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​ឆ្លងខេត្ត​បានជា​ដាច់ ​ខាត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

នៅក្នុងពេល​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ចរាចរណ៍ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ កាលពី​ចុង​សប្ដាហ៍​មុននេះ ​អភិបាល​ខេត្តតាកែវ ​ឯកឧត្តម អ៊ូច ភា បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ​និង​ផ្នែក​ពាក់ព័ន្ធ ដែល​កំពុងតែ​ឈរជើង​ត្រួតពិនិត្យ​ការធ្វើដំណើរ ​របស់ ប្រជាពលរដ្ឋ​នៅតាម​គោលដៅ​ប៉ុស្តិ៍​ជាប់​នឹង​ខេត្តកំពង់ស្ពឺ ​និង​ខេត្តតាកែវ ​ត្រូវតែ​ហាមឃាត់​ពួកគេ​កុំឱ្យ​ឆ្លង ទៅមក រវាង​ខេត្ត និង​ខេត្ត បានជា​ដាច់ខាត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាន់តែ​ធ្ងន់ធ្ងរ ជាង​នេះ ពិសេស​ខេត្ត ដែលមាន​ហានិភ័យ​ខ្ពស់​។

ឯកឧត្តម បាន​បញ្ជាក់ថា ការ​រាំង​ខ្ទប់​ការធ្វើដំណើរ​ឆ្លងកាត់​ខេ​ត្ត ចាប់ពី​ថ្ងៃទី​០៧​ដល់​ថ្ងៃទី​២០ ខែ​មេ សា​នេះ របស់​រាជរដ្ឋាភិបាល គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ ចូល​សហគម​ន៍​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត ​ព្រោះ​ស្ថានភាព​ជំងឺ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា ​មិនទាន់​ថមថយ​នៅ ឡើយ​ទេ ដែល​តម្រូវឱ្យ​ពលរដ្ឋ​ទាំងអស់ រួមគ្នា​ទប់ស្កាត់​ ដោយ​អនុវត្ត​តាម​ការណែនាំ​ក្រសួងសុខាភិបាល ពិសេស​វិធានការ​៣​កុំ និង​៣​ការពារ ឱ្យបាន​ត្រឹមត្រូវ​។

ឯកឧត្តម អ៊ូច ភា បាន​អំពាវនាវ និង​សុំ​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ កុំ​ទាន់​ធ្វើដំណើរ ទៅមក​លេង​ស្រុកកំណើត នៅក្នុង​រយៈពេល​នៃ​ការបិទ​ការធ្វើដំណើរ​នេះ ​ដោយ​បន្ត​ស្នាក់នៅ​កន្លែង​ដដែល ដើម្បី​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ​ដោយ​កុំ​ធ្វើឱ្យ​ខ្លួន​ក្លាយជា​ភ្នាក់ងារ​ចម្លងជំងឺ​កូ​វីដ​-១៩ ​ដល់​បងប្អូន​សាច់ ញាតិ​នៅ​ស្រុកកំណើត​របស់ខ្លួន​ឡើយ​៕


​អត្ថបទ​៖ គុជ វិភាគ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm