រុស្ស៊ី៖ ខណៈសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ខែទី៩ ឬស្ថិតក្នុងសប្ដាហ៍ទី៣៥ នៃសង្គ្រាម ភាពទន់ខ្សោយរបស់កងទ័ពខ្លួនបានលេចចេញកាន់តែច្បាស់ ដែលទំនងជាពឹងផ្អែកលើការគាំទ្ររបស់អ៊ីរ៉ង់ដែលកំពុងតែកើនឡើង។

ជនស៊ីវិលអ៊ុយក្រែនកំពុងខឹងសម្បារទៅនឹងការវាយប្រហារទាំងឡាយ ដោយបានយល់យ៉ាងច្បាស់ពីការវាយប្រហារដោយយានដ្រូនអត្តឃាត Shahed-136 របស់អ៊ីរ៉ង់ ទោះបីមានការច្រានចោលពីការជួយរបស់ទីក្រុងតេអេរ៉ង់ក៏ដោយ ហើយកងកម្លាំងអ៊ុយក្រែនកំពុងដណ្ដើមយកដែនដី ត្រឡប់ទៅវិញកាន់តែច្រើនឡើងនៅភាគខាងត្បូង និងខាងកើត។ ជាមួយគ្នានោះដែរ ក្រុមសមាជិកសភាសហរដ្ឋអាមេរិក និងប្រធានាធិបតីបារាំងដែលកំពុងតាមដានការវិវឌ្ឍន៍ស្ថានការណ៍លើរបាយការណ៍នេះ ទំនងជានឹងបញ្ជូនសញ្ញាផ្សេងៗគ្នាជាច្រើនអំពីដំណោះស្រាយរបស់ខ្លួន ចំពោះការគាំទ្រដល់អ៊ុយក្រែនដែលនៅតែបន្ត។
កាលពីសប្ដាហ៍មុននេះដែរ កងកម្លាំងរុស្ស៊ីបានវាយប្រហារលើទីក្រុង Bakhmut ក្នុងភាគខាងកើតដោយពុំបានបំបែករនាំងការពាររបស់អ៊ុយក្រែនទេ។ ចំណែករដ្ឋមន្ត្រីការពារអ៊ុយក្រែនបាននិយាយថា ការវាយបករបស់អ៊ុយក្រែនលើកងកម្លាំងរុស្ស៊ីក្នុងតំបន់ Kherson ភាគខាងត្បូងកំពុងជួបប្រទះការលំបាក ជាងស្ថានភាពនៅក្នុងភាគឦសានដោយសារតែអាកាសធាតុសើមជោកជាំ និងលក្ខខណ្ឌភូមិសាស្ត្រ៕
អត្ថបទ៖ សុខមាន