បាល់ទាត់៖ ក្រុមអេស្ប៉ាញ Atletico Madrid បានធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League ហើយក្រោយស្មើជាមួយក្រុមភ្ញៀវអាល្លឺម៉ង់ Bayer Leverkusen ២-២ ដឹកដៃគ្នាធ្លាក់ទាំងពីរ។ ក្រុមទាំងពីរសុទ្ធតែមានឱកាសអ៊ុតប្រកួតចុងក្រោយទាំងអស់មុនការប្រកួតនេះ តែត្រូវការឈ្នះរៀងខ្លួន។

Moussa Diaby បើកការនាំមុខមុនឱ្យ Leverkusen មុនពេលដែល Yannick Carrasco តាមស្មើវិញត្រឹមនាទីទី២២។ Leverkusen ដែលដឹកនាំដោយ Xabi Alonso ក៏បាននាំមុខសាជាថ្មីដោយខ្សែប្រយុទ្ធអង់គ្លេស Callum Hudson-Odoi តែ Atletico Madrid ក៏តាមស្មើម្តងទៀតនៅដើមវគ្គទី២ ដោយ Rodrigo de Paul។ ក្រុមរបស់លោក Diego Simeone គួរតែឈ្នះការប្រកួតនេះទៅហើយ តែរឿងមិនគួរឱ្យជឿនៅចុងម៉ោងនោះគឺបាល់ប៉ះដៃនៅចុងម៉ោង អាជ្ញាកណ្តាលផ្តល់បាល់ ១១ម៉ែត្រឱ្យ Atletico Madrid តែ Yannick Carrasco ដដែលស៊ុតមិនចូល ខណៈដែល Saul Niguez តែតបន្ថែមបុករបាទីទៅទៀត។
លទ្ធផលនេះធ្វើឱ្យក្រុមទាំងពីរអស់ឱកាសទៅវគ្គបន្តដោយ Atletico Madrid ឈរលេខ៣ មាន ៥ពិន្ទុ ខណៈដែល Leverkusen មាន ៤ពិន្ទុសល់ឱកាសប្រជែងគ្នាមួយប្រកួតចុងក្រោយដើម្បីកៅអី Europa League។ ចំណែកឯមួយប្រកួតទៀតក្នុងពូលនេះដែរ Club Bruges ដែលធានាកៅអីជុំបន្តទៅហើយនោះចាញ់ក្រុមភ្ញៀវ Porto ៤-០ តែក្រុមទាំងពីរដឹកដៃគ្នាឡើងជុំបន្ត៕
អត្ថបទ៖នាង សុភាវុធ