រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃអង្គារបានទទួលស្គាល់ថា ប្រទេសរបស់លោកប្រឈមបញ្ហាជាច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែន និងបានប្រាប់ក្រុមការងាររបស់លោកឲ្យសម្រេចចិត្តឲ្យបានលឿនក្នុងជម្លោះនេះ។ ប៉ុន្តែការអត្ថាធិប្បាយរបស់លោកដែលត្រូវបានធ្វើឡើងជាភាសារុស្ស៊ី និងផ្សាយតាមទូរទស្សន៍ផងនោះ ទំនងជាត្រូវបានបកប្រែផ្សេងៗគ្នាដោយអង្គការ សារព័ត៌មាននានា។

យោងតាមសេចក្ដីជូនដំណឹងជាផ្លូវការពីវិមានក្រឹមឡាំង លោក Putin បានប្រាប់ក្រុមប្រឹក្សាសម្របសម្រួលត្រូវបានបង្កើតថ្មី ដែលត្រូវបានចាត់តាំងឡើងដើម្បីបង្កើនការគាំទ្រ សម្រាប់ការវាយលុកនៅអ៊ុយក្រែនថា ពេលនេះយើងបានប្រឈមភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាឲ្យកាន់តែឆាប់ ក្នុងការផ្ដល់ការគាំទ្រសម្រាប់ប្រតិបត្តិការសឹកពិសេស និងចាំបាច់ត្រូវទប់ទល់ការរឹតត្បិតផ្នែកសេដ្ឋកិច្ច ដែលត្រូវបានដាក់លើយើងយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក។
ការអត្ថាធិប្បាយរបស់លោក Putin ត្រូវបានបកប្រែផ្សេងៗគ្នាដោយសារព័ត៌មាន AFP និង Reuters ដែលសារព័ត៌មានទាំង២ មានប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។ ចំណែកវិមានក្រឹមឡាំងបានសរសេរថា លោក Putin បានប្រើឃ្លាថា ការរឹតត្បិតផ្នែកសេដ្ឋកិច្ច។ សារព័ត៌មាន AFP បានរាយការណ៍ថា លោក Putin លើកឡើងថា រុស្ស៊ីកំពុងប្រឈមការលំបាកផ្នែកសេដ្ឋកិច្ចដោយសារការរួមរឹតដោយទណ្ឌកម្ម ព្រោះសង្គ្រាម៕
អត្ថបទ៖ សុខមាន