Bayern Munich និង Inter Milan ដឹក​ដៃ​គ្នា​ឡើង​វគ្គ​បន្ត​ ខណៈ Barcelona ធ្លាក់​ត្រឹម​វគ្គ​វិលជុំ

2022/10/27 06:46:42 pm        61

​បាល់ទាត់៖ ​ក្រុម​អេ​ស្ប៉ា​ញ FC Barcelona បាន​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នៃ​ក្របខណ្ឌ UEFA Champions League ក្រោយ​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich​។ ​​តាមពិតទៅ Barcelona ដឹងខ្លួន​ថា​ធ្លាក់​តាំងពី​មិនទាន់​ប្រកួត​ម្ល៉េះ​ដោយសារតែ Inter Milan បញ្ចប់​ការប្រកួត​មុនដោយ​យកឈ្នះ Viktoria Plzen ៤-០ ធានាបាន​កៅអី​លេខ២ ក្នុង​ពូ​ល​។ ​

ជំនួប​បង្គ្រប់កិច្ច​នៅ​ទឹកដី Camp Nou ក្រុម​ភ្ញៀវ Bayern Munich ក៏​មិន​បង្អង់​ដៃ​ដែរ ​ខណៈ​កីឡាករ​បីនាក់ Sadio Mane, Choupo-Moting និង Benjamin Pavard រកបាន​ម្នាក់​មួយគ្រា​ប់​។ ​បរាជ័យ​នេះ​ធ្វើឱ្យ Barcelona បាន​ត្រឹម​ធានា​កៅអី​លេខ៣ ក្នុង​ពូ​ល C នេះ​មាន ៤ពិន្ទុ​នៅសល់​ឱកាស​ធ្លាក់​ទៅលេង​ក្របខណ្ឌ Europa League​។ ​​ចំណែក Inter Milan ដែល​ប្រកួត​មុន​នៅ​ទឹកដី​អ៊ីតាលី​នោះដឹង​ច្បាស់​ថា ​ជ័យជំនះ​នឹង​ធានា​ឱ្យ​ពួកគេ​ឡើង​វគ្គ​បន្ត ហើយក៏​មិន​ធ្វើឱ្យ​ឱកាស​បាត់បង់​ដែរ​។

​អតីត​កីឡាករ​របស់​ក្រុម​នៅ​ទីក្រុង Manchester ទាំងអស់​បាន​ស៊ុត​បញ្ចូល​ទី ៤គ្រាប់​នៃ​ជ័យជំនះ​របស់ Inter Milan រួមមាន​អតីត​កីឡាករ​របស់ Manchester United, Henrikh Mkhitaryan និង Romelu Lukaku រកបាន​ម្នាក់​មួយគ្រា​ប់ និង​អតីត​ខ្សែ​ប្រយុទ្ធ Manchester City, Edin Dzeko រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Inter Milan ធានា​បាន​កៅ​អី​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​បន្ទាប់ពី​ដាច់ Barcelona ដល់​ទៅ ៦ពិន្ទុ ​ខណៈ​នៅសល់​មួយ​ប្រកួត​ទៀត​បញ្ចប់​វគ្គ​វិលជុំ​ក្នុង​ពូ​ល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        293
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm