VAR រារាំង​គ្រាប់​បាល់​ជ័យជំនះ​របស់ Spurs លើ Sporting Lisbon

2022/10/27 07:30:00 pm        78

​បាល់ទាត់៖ ​ក្រុម Tottenham Hotspur ត្រូវ​រង់ចាំ​ដល់​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល D ដើម្បី​ដឹងថា ​ឡើង​ជុំ​បន្ត​រឺ​អត់​បន្ទាប់ពី​ស្មើគ្នា ១-១ ក្នុង​ទឹកដី​របស់ខ្លួន​ទល់នឹង​ក្រុម​ភ្ញៀវ Sporting Lisbon យប់មិញ​។ ​ជ័យ​ជំនះ​ប្រកួត​នេះ Spurs នឹង​ធានាបាន​កៅអី​ជុំ​បន្ត​តែ Sporting Lisbon បាន​នាំ​មុខមុន​នៅ​នាទី​ទី២២ ដោយ Marcus Edward ដែលជា​អតីត​កីឡាករ​យុវជន​របស់ Spurs​។​

​​ក្រុម​របស់លោក Antonio Conte ត្រូវ​រង់ចាំ​ដល់​នាទី​ទី៨០ ទើប​អាច​រកបាន​គ្រាប់​តាម​ស្មើ​វិញ​ដោយ Rodrigo Bentancur​។ ​ជាថ្មី​ម្តងទៀត​រឿងហេតុ​ចម្រូងចម្រាស​កើតឡើង​នៅ​ចុង​ម៉ោង បន្ទាប់ពី Harry Kane ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ Spurs នៅ​នាទីចុងក្រោយ​ឡើងទៅ​ជុំ​បន្ត​នោះ VAR មើលឃើញថា​ បាល់​នេះ​ស្ថិតក្នុង​ជំហរ​ក្រៅ​ល្បែង​ទៅវិញ​។ អ្នកចាត់ការ Spurs លោក Antonio Conte បាន​ហៅ​ការសម្រេច​របស់​អាជ្ញាក​ណ្តា​លតា​មរយៈ VAR នេះ​បាន​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង​របស់​ក្លិប​។

​​អ្នកវិភាគ​ការប្រកួត​នេះ​លោក Chris Sutton ដែល​អតីត​កីឡាករ​របស់ Blackburn និង Chelsea និយាយថា លោក​មើល​ម្តង​ហើយ​ម្តងទៀត​កាន់តែ​ឃើញថា ​បាល់​នេះ​មិន​ស្ថិតក្នុង​ជំហរ​ក្រៅ​ល្បែង ដែល​នេះ​ជា​មូល​ហេតុដែល VAR ត្រូវ​ប្រើពេល​យូរ​ទម្រាំ​ផ្តល់ព័ត៌មាន​ឱ្យ​អាជ្ញាកណ្តាល​សម្រេច​ ខណៈ​កីឡាករ គ្រូបង្វឹក និង​អ្នកគាំទ្រ Spurs បាន​អបអរសាទរ​រួចទៅហើយ​។ ​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​ទាំងអស់​ក្នុង​ពូ​ល D នេះ​ត្រូវ​រង់ចាំ​ដល់​ប្រកួត​ចុងក្រោយ​ដើម្បី​ដឹងថា ​ក្រុម​ណា​ឡើង​ក្រុម​ណា​ធ្លាក់ បន្ទាប់ពី​ប្រកួត​ក្នុង​ពូ​ល​នេះដែរ Frankfurt យកឈ្នះ Marseille ២-១​។ ​Spurs លេខ១ ក្នុង​ពូ​ល​មាន ៨ពិន្ទុ​តាម​ពីក្រោយ​ដោយ Sporting និង Frankfurt មាន ៧ពិន្ទុ​ដូចគ្នា និង Marseille ៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm