កម្ពុជា-ចិន ប្រារព្ធពិធីនាំចេញផ្លែមៀនស្រស់ផ្លូវការ នៅថ្ងៃនេះ

2022/10/27 08:47:59 pm        651

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រារព្ធពិធីនាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការ ទៅកាន់ប្រទេសចិន ​ក្លាយជាផ្លែឈើស្រស់កម្ពុជានាំចេញប្រទេសចិន បន្ទាប់ពីផ្លែចេកស្រស់ និងស្វាយស្រស់។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និង​មាន​ការ​អញ្ជើញ​ចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ​ តំណាងក្រសួង ​ស្ថាប័នពាក់ព័ន្ធ និង​មន្ទីរកសិកម្មខេត្តចំនួន៤ មកពីខេត្តកណ្តាល ប៉ៃលិន បន្ទាយមានជ័យ ​និងខេត្តបាត់ដំបង ព្រមទាំងសហគមន៍កសិកម្មមៀននានា សរុបចំនួនប្រមាណជាង ១០០នាក់។

កម្ពុជា បានចាប់ផ្តើមស្នើសុំ​ចរចា​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ទីផ្សារ នាំចេញផ្លែមៀន​កម្ពុជា​ទៅកាន់ប្រទេសចិន​ ចាប់ពីខែមិថុនា ឆ្នាំ២០១៩ ។ បន្ទាប់មក​ នៅខែសីហា ឆ្នាំ២០២១ អត្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន ​បានឆ្លើយតបស្តីពីលទ្ធផល​នៃការធ្វើវិភាគ​ហានិភ័យ​សមាសភាពចម្រៃលើដីណាំមៀនកម្ពុជា ​ដែលនាំទៅដល់ដំណាក់កាលចរចានាំចេញ។

បន្ទាប់ពីការ​ចរចា​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​បើកទីផ្សារអស់រយៈពេលជាង ៣ឆ្នាំ រួចមក នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ​អគ្គ​រដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន បាន​អនុម័ត​ចុះ​បញ្ជី​ជា​ផ្លូវការ​នូវចម្ការមៀនចំនួន៧៤ ​និង​រោងចក្រ​វេចខ្ចប់ចំនួន៨ ​សម្រាប់​នាំចេញ​ផ្លែមៀន​ស្រស់​កម្ពុជា​ទៅ​កាន់ប្រទេសចិន។

បើ​តាម​ក្រសួង​កសិកម្ម ​ការ​ដាំ​មៀន​ប៉ៃលិន​ កំពុង​កើន​ឡើង​ខ្ពស់​ដោយ​មាន​​ផ្ទៃដី​ដាំ​ជាង ​១៣ ៦០៨ ហិកតា​នៅ​ទូទាំង​ប្រទេស​ ហើយ​ភាគ​ច្រើន​ដាំ​នៅ​ខេត្ត​បាត់ដំបង ​ប៉ៃលិន និង​បន្ទាយមានជ័យ ​ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន ៨ ​ពាន់​ហិកតា ដោយ​ ១ហិកតា ទទួល​បាន​ផល​​ពី ១៥ ​ទៅ​២០តោន។ ក្នុង១​ឆ្នាំៗ​ទិន្នផល​មៀន​ប៉ៃលិន ​ប្រមូល​បាន​ជាង១០ ​ម៉ឺន​តោន​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm