កិច្ចប្រជុំរដ្ឋមន្រី្តអាស៊ានទទួលបន្ទុកវប្បធម៌លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ផ្តើមនៅប្រទេសឡាវ

2022/10/27 09:54:48 pm        640

ភ្នំពេញ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ ​និងសិល្បៈលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ​ជាមួយដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ ប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន ក្រោយបរិបទការរីករាលដាលនៃជំងឺកូវី-១៩ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព»។

លោកជំទាវ Suanesavanh VIGNAKET រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងធ្វើជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ។

អង្គប្រជុំនឹងធ្វើការពិភាក្សាដោយផ្តោតទៅលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ​ដែលជាគ្រឹះមួយ សក្តានុពល​សហគមន៍​អាស៊ាន ​និងការកសាងភាពសុខដុមរមនាក្នុងចំណោម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ ពិនិត្យលើវឌ្ឍនភាពការងារ ​នៃការអនុវត្តផែនការយុទ្ធសាស្ត្រអាស៊ាន​សម្រាប់វប្បធម៌ និងសិល្បៈ ២០១៦-២០២៥ និងកិច្ចសម្របសម្រួលដល់កិច្ចសន្ទនាអន្តរវប្បធម៌​ក្នុងចំណោម​ប្រជាជន​អាស៊ាន តាមរយៈការចូល រួមរបស់ភាគីពាក់ព័ន្ធនានា​ ក្នុងការលើកកម្ពស់ការយល់ដឹង និងការលើកស្ទួយវប្បធម៌​ សិល្បៈ ប្រពៃណី ​ទំនៀមទម្លាប់ ​និងគុណតម្លៃក្នុងតំបន់អាស៊ាន។

ក្នុងគោលដៅធ្វើឲ្យមានភាពប្រសើរឡើងវិញនូវសកម្មភាព វប្បធម៌ ​និងសិល្បៈអាស៊ាន បន្ទាប់ពីការ​ធូរស្រាល នៃជំងឺកូវីដ-១៩ អង្គប្រជុំ នឹងធ្វើការពិភាក្សាផ្លាស់ប្តូរ​ ទស្សនៈ ការយល់ដឹងគ្នាទៅវិញទៅ​មក​លើវិស័យវប្បធម៌ និងសិល្បៈ​ ជំរុញការផ្សព្វផ្សាយវិសាលភាពវប្បធម៌ ​សម្រាប់ការច្នៃប្រឌិត នវានុវត្តន៍ ​និងការបង្កើនជីវភាពរស់នៅដោយផ្អែកលើផែនការយុទ្ធសាស្ត្រ វប្បធម៌ និង សិល្បៈ ក្នុងការ​កសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកការអភិវឌ្ឍរួមប្រកបដោយចីរភាព។

នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាមួយឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក​វប្បធម៌ និងសិល្បៈ (រួមជាមួយដៃគូ សន្ទនា ​ដើម្បីធ្វើការពិភាក្សាលើរបៀបវារៈទាក់ទងនឹង បញ្ហា​ប្រឈមក្នុងការអនុវត្តសកម្មភាពវប្បធម៌ ​នាអំឡុងពេលនៃផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដំណើរ​ឆ្ពោះ​ទៅមុខសម្រាប់វិស័យវប្បធម៌ ​និងសិល្បៈ និងពិគ្រោះពិភាក្សាគ្នាក្នុងការស្វែងរកដំណោះ​ស្រាយរួម ​ដើម្បីរៀបចំសកម្មភាពវប្បធម៌អាស៊ាន​ ប្រកប​ដោយវឌ្ឍនភាព ​និងចីរភាព៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm