ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ប្តេជ្ញាជំរុញកិច្ចការអាទិភាពបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

2022/10/27 10:12:11 pm        870

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន ប្តេជ្ញាជំរុញកិច្ចការអាទិភាពស្តីពីការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី​ ដឹកនាំ​ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​រដ្ឋមន្ត្រីក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ​ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការ​អនុវត្តឱ្យកាន់​តែ​ប្រសើរឡើង​នូវកិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ប្រាំចំណុច ( 5PC) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ​កាលពីនៅថ្ងៃទី២៤ ខែ​មេសា ឆ្នាំ២០២១ និងដើម្បីស្នើជាអនុសាសន៍ ​សម្រាប់ប្រមុខដឹកនាំអាស៊ាន ​ធ្វើការពិចារណា​នៅក្នុង​កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ខណៈតំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ម៉ា ត្រូវបាន​អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ​ប៉ុន្តែពុំមានការឆ្លើយតបជា​វិជ្ជមាន​ពី​មីយ៉ាន់ម៉ា​នោះឡើយ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា​ គួរ​តែ​ដល់​ពេល​ដែលយើងត្រូវ​ធ្វើ​សកម្មភាពជាក់ស្តែង ​ហើយអាស៊ានត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយ​គោរព​អធិបតេយ្យ បូរណភាពទឹកដី​ និងផលប្រយោជន៍របស់ប្រជាជន​មីយ៉ាន់ម៉ាជា​ស្នូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​បាន​សង្កត់ធ្ងន់ថា ​ឯកឧត្តម​ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញ​អាទិភាព​ទាំង០៣ ​ដែលកម្ពុជាបានដាក់ចេញតាំងពីការចាប់ផ្តើមតួនាទី​ជាប្រធានអាស៊ានគឺ (១) បញ្ឈប់ ​ឬកាត់បន្ថយអំពើហិង្សា (២) ​សម្រប​សម្រួល​ផ្តល់​ជំនួយមនុស្សធម៌ និង (៣) បង្កើត​បរិយាកាស​អំណោយផល ​សម្រាប់កិច្ចសន្ទនានយោបាយរវាងភាគីពាក់ព័ន្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា កិច្ចប្រជុំក៏បានទទួលស្គាល់ថា ​ភាគីពាក់ព័ន្ធទាំងអស់នៅ មីយ៉ាន់ម៉ា ​សុទ្ធតែមានចំណែកក្នុងការបញ្ចប់​ ឬធ្វើឱ្យវិបត្តិនយោបាយ​បច្ចុប្បន្ន​កាន់​តែធ្ងន់ធ្ងរ ដែល​បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់ប្រទេសមីយ៉ាន់ម៉ា និងបង្កផលប៉ះពាល់យូរអង្វែងដល់សេដ្ឋកិច្ច ​ហើយវាមានភាព​ចាំបាច់​ និងបន្ទាន់ ដែល​ដំណើរការនៃការសន្ទនាត្រូវតែចាប់ផ្តើមឱ្យបាន ​ឆាប់បំផុតតាម ​ដែលអាចធ្វើទៅបាន។

សេចក្តីថ្លែងការណ៍ បន្តថា ជាការពិតណាស់ ស្ថានការណ៍ជាក់ស្តែងនៅតែមានភាពដុនដាប និងផុយស្រួយ ហើយនេះមិនមែនដោយសារកង្វះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អាស៊ាន និងប្រេសិតពិសេសនោះទេ ប៉ុន្តែដោយសារតែភាពស្មុគស្មាញ និងភាពលំបាកនៃជម្លោះ​អូសបន្លាយ​រាប់ទសវត្សរ៍របស់មីយ៉ាន់ម៉ា ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយវិបត្តិនយោបាយបច្ចុប្បន្ន ។

លើសពីនេះ អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទថា ការសម្រេចចិត្តក្នុងអាស៊ានត្រូវផ្អែកលើការ​ពិគ្រោះ​យោបល់ និងកុងសង់ស៊ីស ហើយគោលការណ៍​ជាមូលដ្ឋានដែលមានចែង​ក្នុង​ធម្មនុញ្ញអាស៊ាន​ត្រូវតែ​ជាវិធីសាស្រ្តនាំផ្លូវដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន​ក្នុងការដោះស្រាយ​ស្ថានការណ៍​នៅមីយ៉ាន់ម៉ា។ទន្ទឹមនឹងការបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចដែលសង្កត់ធ្ងន់លើ មជ្ឈភាពអាស៊ាន និងតួនាទីនាំមុខរបស់អាស៊ាន ​ក្នុងការប្រគល់ជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព និង​ប្រក្រតីភាពឡើងវិញ​ ដោយរដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសសមាជិកអាស៊ាន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំនេះ ​បានរំលឹកឡើងវិញ​នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង​យ៉ាងមុតមាំរបស់កម្ពុជា​ ក្នុងនាមជាប្រធានអាស៊ាន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រេសិត​ពិសេសនៃប្រធានអាស៊ាន​ស្តីពីមីយ៉ាន់ម៉ា ក្នុងការអនុវត្តអាណត្តិរបស់ខ្លួនក្នុងរយៈពេល​១០ខែកន្លងមកនេះ។

កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយអំពីវិធី ​ក្នុងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ប្រាំចំណុច​ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ​តម្រូវការក្នុងការចាប់ផ្តើមឡើងវិញ​នូវទំនាក់ទំនង ​យ៉ាងពេញលេញ ​និងជាប្រក្រតីរបស់មីយ៉ាន់ម៉ា ជាមួយអាស៊ាន សារៈសំខាន់​នៃការបន្តកិច្ចខិតខំ​ប្រឹងប្រែង​កសាងសហគមន៍អាស៊ាន​ដោយពុំមានការរំខាន និងមធ្យោបាយ​សម្រប​សម្រួល និងពន្លឿនការផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា និងការ​បញ្ចប់​ឱ្យបានឆាប់នៃការវាយតម្លៃតម្រូវការរួមដែលដឹកនាំ​ដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន​សម្រាប់​ជំនួយមនុស្សធម៌ ​និងការគ្រប់គ្រងគ្រោះមហន្តរាយ ​(AHA Centre)។

ដើម្បីធានាបាននូវការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច​ឱ្យបានពេញលេញ និងប្រកបដោយ​ប្រសិទ្ធភាព​ និងការបញ្ចប់ឲ្យបានឆាប់នូវ​វិបត្តិនយោបាយ​បច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ា អង្គប្រជុំ​ក៏បានពិភាក្សាអំពីអនុសាសន៍​គន្លឹះ​ដែល​ត្រូវដាក់​ជូនប្រមុខដឹកនាំអាស៊ាន​ពិចារណា នៅ​ក្នុងកិច្ច​ប្រជុំកំពូល​អាស៊ានលើកទី៤០ ​និង៤១ ​នាខែវិច្ឆិកា ឆ្នាំ២០២២ ​ខាងមុខនេះ៕ អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/09/17 06:59:30 pm        1
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2026/09/17 06:54:40 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានគឺជាសង្គ្រាមមួយដ៏ស្រួចស្រាវ
2026/09/17 06:10:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ ប៉ាគីស្ថានជំរុញឱ្យ​អ៊ីរ៉ង់បញ្ចុះបញ្ចូលក្រុមហ៊ូទី កុំវាយប្រហារហេដ្ឋា​រចនាសម្ព័ន្ធថាមពលរបស់​​អារ៉ាប៊ីសាអ៊ូ​ឌីត

2026/09/17 07:20:57 pm
​គណបក្សប្រឆាំង​កណ្តាលនិយម​ឆ្វេង​របស់ស៊ុយអែត ឈ្នះ​ការបោះឆ្នោត ក្រោយ​បិទ​បញ្ចប់ការរាប់​
2026/09/17 07:07:24 pm
​ជប៉ុនរុះរើ​គណៈរដ្ឋមន្ត្រី រក្សាទុកបុគ្គល​សំខាន់ៗ និងផ្តល់តំណែងដល់គណបក្ស​ក្នុង​​រដ្ឋាភិបាល​ចម្រុះ​
2026/09/17 07:05:25 pm
​សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/09/17 06:59:30 pm
​សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2026/09/17 06:54:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 04:02:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm