កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងកងអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជូនខ្លួនជនត្រូវចោទឈ្មោះ សោម សំសក្ដិ មកសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនិតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ទីបំផុតជនជាប់ចោទឈ្មោះ សោម សំសក្តិ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលជាជនដៃដល់ក្នុងសំណុំរឿង ជេរប្រមាថជាសាធារណៈ ប្រើអំពើហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ខែតុលាឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់ គេចខ្លួនចេញពីខេត្តសៀមរាប ទៅសម្ងំនៅទីនោះ។
ទោះបីយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនីតិវិធីបន្តនោះទេ ប៉ុន្តែសមត្ថកិច្ចក្នុង ហេតុការណ៍បានបង្ហើបឱ្យដឹងថា ជនជាប់ចោទឈ្មោះ សោម សំសក្តិ នឹងត្រូវបញ្ជូនទៅបន្តនីតិវិធី នៅឯខេត្តកំពង់ចាម៕



