កីឡាវាយសី៖ សហព័ន្ធកីឡាវាយសីកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតអន្ដរជាតិឆ្នាំ២០២២ ដើម្បីជំរុញ និងបង្កើនសមត្ថភាពមន្ដ្រីបច្ចេកទេសកម្ពុជា ឆ្ពោះទៅរកការរៀបចំការប្រកួតអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តម ជាម សុភា អគ្គលេខាថិការសហព័ន្ធបានបញ្ជាក់ថា នេះជាលើកទី២ ហើយដែលសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលកម្រិតអន្ដរជាតិនេះឡើង ក្នុងគោលបំណងជំរុញអាជ្ញាកណ្ដាល ចៅក្រមកីឡាវាយសីកម្ពុជាបោះជំហានទៅកាន់អន្ដរជាតិ ពិសេសត្រៀមចូលរួមកាត់សេចក្ដី អំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអជ្ញាកណ្ដាល ចៅក្រម កីឡាវាយសីកម្រិតអន្តរជាតិដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជាមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានសិក្ខាកាមចូលរួមសរុប ៤៨នាក់ សិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់ ដែលបង្រៀនដោយគ្រូឧទ្ទេសលោកស្រី YAU LIN NA មកពីសហព័ន្ធកីឡាវាយសីអាស៊ី៕
អត្ថបទ៖ លី ឈុនឡា