ក្រសួង​អប់រំ​ជំរុញ​ការ​អនុវត្តន៍​ម៉ោង​អប់រំ​កាយ និង​កីឡា​ឲ្យ​បាន ២​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​

2022/10/28 05:52:08 pm        66

​កីឡា៖ ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ជំរុញ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិមាន​មន្ទីរអប់រំ យុវជន និង​កីឡា គ្រប់​រាជធានី-ខេត្តទាំង ២៥ និង​ថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវ​អនុវត្តន៍​ម៉ោង​អប់រំ​កាយ និង​កីឡា​ឲ្យ​បាន ២​ម៉ោងក្នុង​មួយ​សប្ដាហ៍ ដើម្បី​ជំរុញ​ឲ្យ​សកម្មភាព​អប់រំ​កាយ និង​កីឡានៅតាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​ម​សិក្សា​កាន់តែ​មានការ​រីក​ចម្រើន និង​ប្រសិទ្ធភាព​ខ្ពស់។​

​នេះ​បើតាម​ការបញ្ជាក់​របស​លោក ដួង មាស​ចំរើន អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​កីឡា ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលាស្ដីពី​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ាន​ពី​អាយុ ៧ ដល់ ២៤​ឆ្នាំនៅ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិ​ក្សាកាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​រយៈពេល ២​ថ្ងៃនៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​កា​រៀបចំ​របស់​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា។​ ​ក្នុងនាម​ក្រសួង​អប់រំ លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ដល់​មន្ដ្រី​ទទួលបន្ទុក​អប់រំ​កាយ និង​កីឡា​ថ្នាក់ក្រោម​ជាតិឲ្យ​បាន​យល់​ពី​គុណ​តម្លៃ នៃ​មុខវិជ្ជា​អប់រំ​កាយ និង​កីឡា និង​ការរៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​កាយសម្បទា​អាស៊ាន ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ស្ដង់ដារ​របស់​អាស៊ានឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​គ្រប់​ជ្រុងជ្រោយនៅតាម​គ្រឹះស្ថានសិក្សា​ទាំងបី​កម្រិត។​

​លោក​បាន​បញ្ជាក់ថា ក្រសួង​រៀបចំ​វគ្គ​សិក្ខាសាលា​នេះ​តែមួយ​លើក​គត់​ដល់​ថ្នាក់ក្រោម​ជាតិ ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ត្រូវអនុវត្ត​បន្ដ​ពី​ក្រសួង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​អនុវត្តតាម​ការណែនាំ​ដូចជា​៖

១-​ត្រូវ​ជ្រើសរើស​គ្រូឧទ្ទេស​ថ្នាក់​រាជធានី ខេត្ត ដោយ​ជ្រើស​រើ​ចេញពី​សាលា​កម្រង​មួយ ដែល​នាយក នាយិកា មានការ​គ្រប់គ្រង​ល្អ ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​អប់រំ​កាយ និង​កីឡា ព្រមទាំង​គ្រូ​គ្រប់​កម្រិតដែលមាន​ឧបនិស្ស័យ​មក​បំប៉ន ដើម្បី​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់ក្រុង ស្រុក​របស់ខ្លួន។​

២-​គ្រូ​ឧ​ទ្ទេស​មុខវិជ្ជា​អប់រំ​កាយ និង​កីឡា​ថ្នាក់ក្រុង ស្រុក ខណ្ឌ មាន​ភារកិច្ច​បង្រៀន​ប​ន្ដ​ទៅ​សាលា​កម្រង​ដែលមាន​នៅក្នុង​ក្រុង ស្រុក ខណ្ឌ​របស់ខ្លួន ដោយ​ឲ្យ​ពួកគាត់​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់​ក្រង បន្ទាប់មក​ពួកគាត់​យកចំណេះ​ដឹង​នេះ ទៅ​បង្រៀន​ដល់​លោកគ្រូ​-​អ្នកគ្រូនៅ​សាលា​កម្រង​របស់គាត់​ផ្ទាល់។​

៣-​គ្រូឧទ្ទេស​ថ្នាក់​កម្រងមាន​ភារកិច្ច​កោះហៅ​សាលា​ឧបសម្ព័ន្ធ ​មក​បំប៉ន​ឲ្យ​ពួកគាត់​ក្លាយជា​គ្រូឧទ្ទេស​ថ្នាក់​សាលា​សម្ព័ន្ធ ​បន្ទាប់មក​ពួកគាត់​យកចំណេះ​ដឹង​នេះទៅ​បង្រៀន​ដល់​លោកគ្រូ អ្នកគ្រូ នៅ​សាលា​សម្ព័ន្ធ​របស់គាត់​ផ្ទាល់។​

៤-​ខេត្ត​ដែលមាន​គ្រូឧទ្ទេស​ភូមិភាគ ដែល​ជ្រើសរើស​ដោយ​គ្រូឧទ្ទេស​ថ្នាក់ជាតិ សហការ​ជាមួយ​អង្គការ​បេះដូង​មាស ឲ្យ​ពួកគាត់​ជា​អ្នកសម្របសម្រួល ឬ​ជា​គ្រូឧទ្ទេស​សហការ​ជាមួយ​គ្រូឧទ្ទេស​ថ្នាក់ក្រុង ស្រុក អនុវត្តន៍​ការងារ​នេះ ។​

៥-​ការពិនិត្យ​តាមដាន និង​វាយតម្លៃ ក្រសួង​សហការ​ជាមួយ​មន្ទីររាជធានី​-​ខេត្តចុះ​ពិនិត្យ​សកម្មភាព​បង្រៀន​របស់​គ្រូ និង​ការរៀន​របស់​សិស្ស​ជាប្រចាំ រៀបចំ​ចងក្រង​ទិន្នន័យ​តេស្ដ​ជា​រៀងរាល់​ដើមឆ្នាំ​សិក្សា​ឲ្យ​បាន​រួចរាល់ បញ្ជូន​ទិន្នន័យ​នោះមក​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង ស្រុក ខណ្ឌ ចំណែក​ក្រុង ស្រុក ខណ្ឌ ធ្វើការ​ពិនិត្យ​រួចរាល់​បញ្ជូន​ទិន្នន័យ​នោះមក​ការិយាល័យ​ជំនាញ​មន្ទីរ។​

​ភារកិច្ច​ទាំងអស់នេះត្រូវអនុវត្តន៍​ជា​ប្រព័ន្ធ ហើយ​គ្រប់​មន្ទីរអប់រំ យុវជន និង​កីឡាគ្រប់​រាជធានី​-​ខេត្តត្រូវ​បន្ដការងារ​នេះ​ពី​ក្រសួង ដោយ​តម្រូវ​ឲ្យ​អនុវត្តន៍​ឲ្យ​ទទួលបាន​ជោគជ័យ ដោយ​លើក​យក​យុទ្ធសាស្ដ្រ​ទាំងអស់នេះទៅ​អនុវត្តន៍​នៅក្នុង​គ្រឹះស្ថាន​បឋមសិក្សា មធ្យមសិក្សា​ចំណេះ​ទូទៅ និង​ឧ​ត្ត​មសិក្សា។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ដួង មាស​ចំរើន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        106
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        118
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm