Ronaldo ស៊ុត​គ្រាប់​ទី​៧០១ ជាមួយ​ក្លិប​អាជីព ​ខណៈ Man Utd ឈ្នះ Sheriff Tiraspol នៅ Europa League

2022/10/28 06:03:46 pm        81

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ត្រលប់មក​ចាប់ផ្តើម ១១នាក់​ដំបូង​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ឡើងវិញ និង​រកបាន​គ្រាប់​ទី៧០១ ជាមួយ​ក្លិប​អាជីព​ក្នុង​ជ័យជំនះ ៣-០ លើ Sheriff Tiraspol នៅ​ក្របខណ្ឌ UEFA Europa League​។

​​បន្ទាប់ពី​ត្រូវបាន​កាត់​ចេញពី​បញ្ជី​ឈ្មោះ​ពេល Manchester United ស្មើ​នៅ​ទឹកដី Chelsea សប្តាហ៍​មុន ជាមួយនឹង​មួយ​សប្តាហ៍​ដែល​ពេញ​ដោយ​បញ្ហា​នោះ Cristiano Ronaldo មានឱកាស​ជាច្រើន​តែ​មិនមាន​សំណាង​។ ​​Diogo Dalot និង Marcus Rashford រកបាន​ម្នា​ក់មួយ​ក្នុង​មុនពេល​ដែល​កីឡាករ​វ័យ ៣៧ឆ្នាំ Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​បានសំរេច​នៅ​នាទី​ទី៨១ ដោយ​ការបញ្ជូន​ពី Bruno Fernandes​។ ​​លទ្ធផល​នេះ​ធ្វើឱ្យ Manchester United បន្ត​ឈរ​លេខ២ ក្នុង​ពូ​ល E តាម​ពីក្រោយ Real Sociedad ៣ពិន្ទុ មានន័យថា​ ក្រុម​ទាំងពីរ​នឹងត្រូវ​សម្រេច​ថា​ក្រុម​ណា​ឈរ​លេខ១ នៅ​ពេល​ជួបគ្នា​សប្តាហ៍​ក្រោយ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​។

​​Manchester United ត្រូវការ​ឈ្នះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​លើសពី ២គ្រាប់​ដើម្បី​ឈរ​លេខ១ ក្នុង​ពូ​ល បើ​មិន​ដូច្នោះ​ទេ​នឹង​បញ្ច​ប់ពូ​ល​ឈរ​លេខ២ ដែល​នឹងត្រូវ​លេង Play-Off ជាមួយ​ក្រុម​ដែល​ធ្លាក់​ពី UEFA Champions League​។ ​​ងាក​មក​ក្រុម​កាំភ្លើង​ធំ Arsenal វិញ​បាន​រង​បរាជ័យ​នៅ​ទឹកដី​ហូ​ឡង់ PSV Eindhoven ២-០ ដែល​ធ្វើឱ្យ Arsenal ខកខាន​ធានា​កៅអី​លេខ១ ក្នុង​ពូ​ល​។ ​​Arsenal កំពុង​នាំមុខគេ​ក្នុង​ពូ​ល A នេះ​នាំមុខ​ក្រុម​លេខ២ PSV ២ពិន្ទុ​មានន័យថា Arsenal ត្រូវការ​ឈ្នះ​ពេល​ទទួល​ក្រុម​ស្វីស FC Zurich សប្តាហ៍​ក្រោយ​នៅ Emirate Stadium៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm