ឯកឧត្តម ថោង ខុន ជំរុញ​កីឡា​កាយសម្ព័ន្ធ​ចូលរួម​ប្រកួត​អន្ដរជាតិ ដើម្បី​សម្រេច​សន្ទស្សន៍​មេដាយ​មាស​ស៊ី​ហ្គេម​

2022/10/28 06:25:32 pm        79

​កាយសម្ព័ន្ធ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ជំរុញ​កីឡាករ​-​កីឡាការិនី​កាយសម្ព័ន្ធចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ​ឲ្យ​បាន​ច្រើន មុន​ឈានដល់​ការប្រកួតកីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​ឈានទៅ​សម្រេច​ស​ន្ទ​ស្សន៍​មេដាយមាស​យ៉ាងតិច ១​គ្រឿងក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ។​

​នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម នៅ​ពិធី​បិទ​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើក​ទី​៦ ឆ្នាំ​២០២២ កាល​ល្ងាច​ថ្ងៃទី​២៧ ខែតុលា​នេះ បន្ទាប់ពី​ដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជិត ១​សប្ដាហ៍​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​កីឡាករ​-​កីឡាការិនី​ចំនួន ៦៤​នាក់​មកពី ៥​ក្រសួង និង​ខេត្ត​ចូលរួម។​ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី​បានផ្ដល់​អនុសាសន៍ ៥​ចំណុច ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​មួយ​នេះ ឆ្ពោះទៅរក​ភាព​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ពិសេស​ដើម្បី​សម្រេច​ស​ន្ទ​ស្សន៍​មេដាយមាស​យ៉ាងតិច ១គ្រឿង​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​ដាក់ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក្នុងនោះ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ ពាក់ព័ន្ធ​ការបញ្ជូន​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត​អន្ដរជាតិ​តែម្ដង។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បញ្ជាក់ថា កីឡាករ​-​កីឡាការិនីត្រូវ​ប​ញ្ចូ​ន​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិឲ្យ​បាន​ច្រើន ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស និង​បទពិសោធន៍មុន​ស៊ី​ហ្គេម​ក​ដល់ ពិសេស​គឺ​ដកស្រង់​បទពិសោធន៍ដែល​កីឡា​កាយសម្ព័ន្ធ​កម្ពុជា សម្រេចបាន​ក្នុងការ​ប្រកួត​ស៊ី​ហ្គេមនៅ​វៀតណាម និង​ការប្រកួត​ជើងឯក​អាស៊ីនៅ​ថៃនាពេល​កន្លងមក ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅដែល​សហព័ន្ធ​បានដាក់​នា​ឆ្នាំ​២០២៣។​ ​ក្នុង​អនុសាសន៍​ដដែល ឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្ដាល ចៅក្រម មន្ដ្រី​បច្ចេកទេសឲ្យ​កាន់តែ​ប្រសើរ ទាំង​បរិមាណ និង​គុណភាព តាមរយៈ​ការបញ្ជូន​ចូលរួម​ព្រឹត្តិការណ៍​ជាតិ និង​អន្ដរជាតិ​នានា ដើម្បី​បង្កើត​ន​សមត្ថភាព​ត្រៀម​រៀបចំ​ការប្រកួតកីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា ​ឲ្យ​ទទួលបាន​ជោគជ័យ​ផងដែរ។​

​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការប្រកួត​អន្ដរជាតិ សហព័ន្ធ​ពុំមាន​បំណង​រៀបចំ​ការប្រកួត​ក្នុងស្រុក​នោះទេ តែ​សហព័ន្ធ​បាន​ប្ដេជ្ញា​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត​អន្ដរជាតិ​នៅក្រៅ​ស្រុក​ឲ្យ​បាន​ច្រើន​បំផុត រាល់ពេល​មានការ​ប្រកួត​នានា ដើម្បី​ធានាបាន​នូវ​ការពង្រឹង​សមត្ថភាព បច្ចេកទេស និង​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​ដោយឡែក​ពាក់ព័ន្ធ​ការប្រកួត​ជើង​ឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន ឆ្នាំនេះគឺ​បានធ្វើ​ការប្រកួត​លើ ១៣​វិញ្ញាសាដែលជា​ផែនការ​មួយ​ឆ្ពោះទៅ​ស៊ី​ហ្គេម។ ជា​លទ្ធផល​ក្រុមកីឡា​កាយសម្ព័ន្ធមកពី​ក្លិប​ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ១០​គ្រឿង (​មាស ៥ ប្រាក់ ៣ និង​សំរឹទ្ធ ២), ខេត្ដ​ក្រចេះឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ១១​គ្រឿង (​មាស ៤ ប្រាក់ ៣ និង​សំរឹទ្ធ ៤) និង​ខេត្តកំពង់ឆ្នាំងឈរ​លេខ​៣ ដណ្ដើម​បា​ន​មេដាយ​សរុប ១២​គ្រឿង (​មាស ៣, ប្រាក់ ៧ និង​សំរឹទ្ធ ២)៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm