បាតុករ​បន្ត​ស្លាប់​ដោយសារ​ការបាញ់​គ្រាប់​ពិតជា​ថ្មី ខណៈ​ការតវ៉ា​កក្រើក​កាន់តែខ្លាំង​នៅ​អ៊ីរ៉ង់​

2022/10/28 07:09:48 pm        520

​អ៊ីរ៉ង់៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា បាតុករ ​៣​នាក់​បាន​ស្លាប់អំឡុង​ការប៉ះទង្គិច​គ្នា ​ជាមួយ​កងកម្លាំង​សន្តិសុខអ៊ីរ៉ង់​នៅ​ក្នុង​ទីប្រជុំជន Mahabad ភាគ​ខាងលិច​ប្រទេស​។ ​ការ​តវ៉ា​ជា​បន្តបន្ទាប់​ត្រូវ​បាន​រាយការណ៍​ថា​ បាន​ដាក់​គោល​ដៅ​លើ​អគារ​រដ្ឋាភិបាល បន្ទាប់ពី​ចូលរួម​ពិធី​រំឭក​វិញ្ញាណក្ខន្ធបុរស​ម្នាក់​ដែល​បាន​ស្លាប់ ​អំឡុង​ភាព​រំជើបរំជួល​ក្នុងប្រទេស​នេះ​។

​កងកម្លាំង​សន្តិសុខ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ផង​ដែរ​ថា បាន​បាញ់​គ្រាប់​ពិត​ទៅលើ​ទី​បញ្ចុះសព​មួយ​កន្លែង​ជិត​ទីក្រុង Khorramabad​។ ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្សរបស់​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​ថា កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មនុស្ស ​៨​នាក់​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ ភាព​រំជើបរំជួល​បាន​ធ្វើ​ឲ្យ​កក្រើក​ប្រទេស​នេះចាប់​តាំង​ពី​ស្ត្រី​វ័យ​ ២២​ឆ្នាំ Mahsa Amini បាន​ស្លាប់អំឡុង​ការសាកសួរ​របស់​នគរបាល​កាលពី ​៤០​ថ្ងៃ​កន្លងទៅ បន្ទាប់ពី​ចោទ​ប្រកាន់​ថា​ នាង​ពាក់​ក្រណាត់​រុំ​ក្បាល​អ៊ីស្លាម​មិនបាន​ត្រឹមត្រូវ​។ ក្រុម​មន្ត្រី​នៅ​ក្នុង​ទីក្រុង Mahabad បាន​ចោទប្រកាន់​ក្រុម​ភេរវករ​បំបែក​ខ្លួន ពី​បទ​ជំរុញ​ក្រុម​បាតុករ​ឲ្យ​វាយប្រហារ​អគារ​នានា​របស់​រដ្ឋាភិបាល​ក្នុង​ទីក្រុង​នេះ និង​បាន​ចោទប្រកាន់​ក្រុម​អ្នក​តវ៉ា​ពី​បទ​វាយ​ប្រហារ​មជ្ឈមណ្ឌល​នយោបាយ ​និង​សន្តិសុខ ដោយ​មានបំណង​គ្រប់គ្រង​អគារ​ទាំងនោះ​។

​មនុស្ស​រាប់រយ​នាក់​ត្រូវ​គេ​រាយការណ៍​ថា​ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទូទាំង​ការិយាល័យ​ផ្សេងៗ​របស់​អភិបាលក្រុង​ នៅ​ក្នុង​ទីក្រុង​សំបូរ​ដោយ​ជនជាតិភាគតិច​ឃើ​ដ ប៉ុន្តែ​សារព័ត៌មាន​រដ្ឋ​បាន​លើក​ឡើង​ថា នគរបាល​គ្រប់គ្រង​ស្ថានការណ៍បាន​ហើយ និង​ច្រានចោល​សេចក្ដីរាយការណ៍​នានា​ដែល​ថា ​ទីក្រុង​នេះ​មិន​អាច​គ្រប់គ្រង​ភាព​រំជើបរំជួល​បាន​។ ​ចំណែក​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​អ៊ីរ៉ង់​មាន​មូលដ្ឋាន​នៅ​បរទេស​ន័រវ៉េហ្ស​និយាយ​ថា អ្នក​តវ៉ា​យ៉ាងហោចណាស់ ​២៣៤​នាក់រួម​ទាំង​កុមារ ២៩​នាក់​បាន​ស្លាប់ដោយ​កងកម្លាំង​សន្តិសុខ​ក្នុង​ការ​បង្ក្រាប​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm