ប្រជាជន​ស្រីលង្កា​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​ការបង្ក្រាប​ការតវ៉ា​

2022/10/28 03:09:14 pm        215

​ស្រីលង្កា៖ ប្រជាជន​ស្រីលង្កា​រាប់ពាន់នាក់ ​បានចេញ​ធ្វើបាតុកម្ម​ក្នុង​រដ្ឋធានី​កូឡុំបូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បង្ក្រាប​លើ​ការតវ៉ា ​ប្រឆាំង​វិបត្តិ​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​នៅ​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​។​

​សហជីព​ពាណិជ្ជកម្ម និង​សកម្មជន​សិទ្ធិ​ជន​ស៊ីវិល និស្សិត​សាកលវិទ្យាល័យ និង​អ្នក​ផ្សេងទៀត​បាន​ចេញ​ធ្វើបាតុកម្ម​តាម​ដង​ផ្លូវ ហើយ​បន្ទាប់មក​បាន​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា ​ថ្កោលទោស​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំភិតបំភ័យ​ក្រុម​បាតុករ និង​ភាព​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​ធូរស្រាល​វិបត្តិ​សេដ្ឋកិច្ច​។ លោក Wasantha Samarasinghe សកម្មជន​សហជីព​បាន​និយាយ​ថា ក្រុម​បាតុករ​ចង់​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​សម្រាប់​ការ​តវ៉ា​មុន​ៗ​។ ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​បំពេញ​ការ​ទាមទារ​របស់​ប្រជាជន​នោះ​ទេ សូម​រំលាយ​សភា​នេះ និង​អំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោត​សកល​។ ប្រជាជន​ស្រីលង្កា​បាន​តវ៉ា​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ​ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​ដែល​នាំ​ឱ្យ​មានការ​ខ្វះខាត​យ៉ាង​ខ្លាំង​ នៃ​ទំនិញ​នាំចូល​សំខាន់ៗ​ជាច្រើន​ដូចជា​ថ្នាំពេទ្យ ប្រេងឥន្ធនៈ និង​ឧស្ម័ន​សម្រាប់​ចម្អិន​អាហារ​។

ប្រធានាធិបតី​ថ្មី​​លោក Ranil Wickremesinghe បាន​បើក​ការ​បង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំងដែល​ក្រុម​សិទ្ធិមនុស្ស​និយាយ​ថា យោធា​បាន​ព្យាយាម​កាត់បន្ថយ​ការ​តវ៉ា​តាមរយៈ​ការ​បំភិតបំភ័យ ការ​តាម​ដាន និង​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត ចាប់​តាំង​ពី​លោក Wickremesinghe ចូលកាន់​តំណែង​ក្នុង​ខែ​កក្កដា​។ មេដឹកនាំ និង​សកម្មជន​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ចាប់​តាំង​ពី​ខែ​កក្កដា ហើយ​មួយ​ចំនួន​ត្រូវ​បាន​ដោះលែង​។ លោក Wickremesinghe បាន​សន្យា​ថា ​នឹង​បន្ធូរបន្ថយ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​មិន​ដឹង​ខ្លួន ឬ​ដោយ​ការ​ញុះញង់​ពី​អ្នកដទៃ ប៉ុន្តែ​បាន​សន្យា​ថា​នឹង​ដាក់​ទោស​អ្នក​ដែល​បំពាន​ច្បាប់​ដោយ​ចេតនា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am