ក្រសួងបន្តពង្រឹងការប្រើប្រាស់កម្មវិធីឌីជីថលដល់មន្ត្រី ដើម្បីឲ្យការងារវិស័យ​ទេសចរណ៍​កាន់តែ​ប្រសើរ

2022/10/28 10:15:26 pm        28

ភ្នំពេញ៖ មន្ត្រីនៃក្រសួងទេសចរណ៍ជាច្រើនរូប ត្រូវបានពង្រឹងជំនាញ ការប្រើប្រាស់​នូវ​កម្ម​វិធីឌីជីថល ដើម្បីធ្វើការងារឲ្យទាន់ភាពសភាពការណ៍ ឆ្លើយតបនឹងការវិវឌ្ឍន៍ថ្មីជាបន្តបន្ទាប់ ក្នុង​ពេល​បច្ចុប្បន្ន និងបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ក្នុងបរិបទឌីជីថល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ផ្អែកតាមនិន្នាការពេលបច្ចុប្បន្ន ពិភពលោកកំពុងតែបោះ​ជំហាន​ចូល​ទៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម៤.០ តាមរយៈការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ដែល​គ្រប​ដណ្ដប់​លើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ ។

ឯកឧត្តម​បន្តថា ស្របជាមួយនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងការកើនឡើង នៃ​តម្រូវ​ការ​របស់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឌីជីថលូបនីយកម្ម បានក្លាយ​ជា​ប្រធាន​បទ​ដ៏​សំខាន់​នៅ​ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយចុងក្រោយនេះវិបត្តិជំងឺកូវីដ-១៩ បាន​ក្លាយ​ទៅ​ជា​កាតាលីករ​ជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យា គឺជាដំណោះស្រាយកាន់តែមានភាពចាំបាច់ និង​ចំ​ពេល​វេលា​សំដៅ​ធានាឧត្តមភាព ប្រកួតប្រជែងរបស់វិស័យទេសចរណ៍ក្នុងបរិបទ នៃបដិវត្តន៍​ឧស្សាហកម្ម ៤.០ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ បន្ថែមថា ក្នុងន័យនេះ ការគិតគូរ​អំពី​អក្ខរកម្ម​ឌីជីថល​នៅ​ក្នុង​វិស័យ​ទេសចរណ៍ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែក​ជំរុញ​ការ​កសាង​វិស័យ​ទេសចរណ៍​វៃឆ្លាត​នៅកម្ពុជា តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យា បម្រើ​ដល់​ការ​គ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមតម្រូវការ និងបរិបទជាក់ស្តែង ជា​ពិសេស​វិស័យឌីជីថលនេះ ក៏ជាគន្លឹះដ៏សំខាន់សម្រាប់កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យ​ចូល​មក​កម្សាន្តឡើងវិញផងដែរ ។

ឯកឧត្តម ជា បូរ៉ា បានបន្តទៀតថា សម្រាប់រយៈពេល៥ឆ្នាំខាងមុខ (ឆ្នាំ២០២៣-២០២៨) ក្រសួង​ទេសចរណ៍បានរៀបចំនូវគោលនយោបាយ និងផែនការសំខាន់ៗ ក្នុងការគ្រប់គ្រង និង​អភិវឌ្ឍ​វិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ជាមួយ​នឹង​ចក្ខុវិស័យ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យបានប្រមាណ ៧,៥លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ១៦លាន​នាក់ នៅឆ្នាំ២០២៨ ខាងមុខ។

 ជាមួយនោះឯកឧត្តម បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវបន្តការអភិវឌ្ឍសមត្ថភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការការងារ និងការវិវត្តន៍របស់សង្គម ពិសេសការ​ចាប់​យក​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យាឌីជីថល , បន្តចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់គុណតម្លៃ និងសក្តានុពល របស់​វិស័យ​ទេសចរណ៍ តាមប្រព័ន្ធបណ្តាញសង្គម និងគ្រប់រូបភាព, ត្រូវស្រូបយក និង​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យាថ្មីៗ, ត្រូវប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រកបដោយការទទួលខុសត្រូវ, ត្រូវ​យក​ចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្ដាលនេះ ទៅចែករំលែក និង​អនុវត្ត​ឱ្យ​បាន​ល្អត្រឹមត្រូវ, ត្រូវមានស្មារតីប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        193
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        168
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm