សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ស្នើ​ប្រធានរដ្ឋសភា​ថៃ បន្ត​គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ ជួយ​គ្នា​ទៅវិញទៅមក​ទាំង​លើ​បញ្ហា​ប្រចាំថ្ងៃ​និង​ពាណិជ្ជកម្ម​

2022/10/29 01:12:43 am        176

​ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឯកឧត្តម ឈួន លី​ក​ផៃ ប្រធានរដ្ឋសភា​ថៃ បន្ត​គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ បន្ត​ថែរក្សា​មរតក​ប្រពៃណី​ល្អ​ពី​ដូនតា ក្នុង​ការ​ជួយ​យកអាសារ​គ្នា ជួយ​គ្នា​ក្នុង​គ្រាអាសន្ន ការ​ឈឺ​ថ្កាត់តម្រូវការ​សេវា​សុខាភិបាល​បន្ទាន់ រួម​និង​ការដោះដូរ​ទំនិញ​បម្រើឱ្យ​ជីវភាព​ប្រចាំថ្ងៃ ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​ទាំងសងខាង​។​

សម្តេច​ប្រធានរដ្ឋសភា បានលើកឡើង​ដូច្នេះ ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ឈួន លី​ក​ផៃ ប្រធានរដ្ឋសភា​ថៃ និង​ជា​ប្រធាន APPF លើក​ទី​៣០ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​រដ្ឋសភា​ប្រទេស​ថៃ ខណៈ​សម្តេច​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​សភា​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់​។​

ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​អរគុណ​ដល់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ថៃ ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​របស់​ប្រជាជន​ចំណាកស្រុក​កម្ពុជា កំពុងស្នាក់នៅ​ប្រកបការងារ​នៅក្នុង ព្រះរាជាណាចក្រ​ថៃ និង​ទទួល​ឱកាស​បាន​រៀនសូត្រ​ផងដែរ​។​

ឯកឧត្តម ឈួន លី​ក​ផៃ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​APPF លើក​ទី​៣០ នាឱកាស​នេះ​។ ឯកឧត្តម​បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា និង​បាន​គូសបញ្ជាក់ថា ក្នុងនាម​ប្រធានរដ្ឋសភា​ថៃ ឯកឧត្តម​តែងតែ​យកចិត្ត​ទុក​ចំពោះ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ពិសេស​នៅក្នុង​អំឡុង ពេល​ជំងឺ​កូ​វីដ​១៩​នេះ រដ្ឋសភា​ថៃ​បានស្នើ​ដល់​រដ្ឋបាល​ឱ្យ​យកចិត្តទុកដាក់​ដល់​ព​លករ​បរទេស​ទាំងអស់ ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស នៅក្នុង​នោះ​មាន​ពលករ​កម្ពុជា​ផងដែរ​។​ឯកឧត្តម​ប្រធានរដ្ឋសភា​បាន​ជម្រាប​សម្តេច​ថា ឯកឧត្តម​នឹង​ដឹក​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទល់មុខ​រវាង​អាស៊ាន និង​AIPA និង​មហាសន្និបាត​AIPA លើក​ទី​៤៣​នៅ​កម្ពុជា​ក្នុង​ខែវិច្ឆិកា ខាងមុខនេះ​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ឯកឧត្តម ឈួន លី​ក​ផៃ បានបង្ហាញ​ក្តី​រីករាយ ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​ប្រសូត្រ​ចេញពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ក៏ដូចជា​រវាង​រដ្ឋសភា​ទាំងពីរ ដែល​បានផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​វឌ្ឍនភាព និង​វិបុលភាព សម្រាប់​ប្រជាជាតិ​ទាំងសងខាង និង​បានរួម​ចំណែក​ដល់​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ទាំង​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​។​

ជា​ចុងបញ្ចប់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​កោតសរសើរ និង​អបអរសាទរ​ដល់​រដ្ឋ​សភា​ថៃ ដែល​បានរៀបចំ​កិច្ចប្រជុំ APPF លើក​ទី​៣០ នេះ​យ៉ាង​ល្អ និង​អធិកអធម និង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm