កសិករ​ទាំង​ ០៩​សហគមន៍នៅ​ស្រុក​ព្រះស្តេច កំពុង​រីករាយ​ដាំ​ដុះ​ស្រូវ ​២​ដង​ក្នុង​មួយឆ្នាំ​

2021/04/27 09:59:58 am        91

​ព្រៃវែង៖ ​ដោយសារ​មាន​ប្រភព​ចែកចាយ​ទឹក​គ្រប់គ្រាន់​កសិករ​សហគមន៍​ទាំង​០៩ នៅ​ស្រុក​ព្រះស្តេច កំពុង​រីករាយ​ដាំ​ដុះ​ស្រូវ​២​ដង​ក្នុង​មួយឆ្នាំ​ ហើយ​ការ​ដាំដុះ​ស្រូវ​២​ដង​ក្នុង​មួយ​ឆ្នាំនេះ​ បាន​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​របស់​ពួកគាត់ មានការ​កើន​ឡើង​ទ្វេ​រដង​។​

​​តំណាង​សហគមន៍​ទាំង​៩ នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដែល​កំពុង​ធ្វើ​កសិកម្ម​ដាំ​ដុះ​ស្រូវ ស្ថិត​ក្រោម​គម្រោង​គ្រប់គ្រង និង​បែងចែក​ទឹក បង្កើតឡើង​ដោយ​កម្មវិធី CAVAX របស់​អូស្ត្រាលី និង​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ស្រុក​ព្រះស្តេច បាន​បង្ហាញ​ក្តី​រីករាយ​យ៉ាងខ្លាំង ស្របពេល​បច្ចុប្បន្ន ពួកគាត់​ទទួល​បាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់ ដែល​អាច ឲ្យ​ពួកគាត់​ដាំ​ដុះ​ស្រូវ​២​ដង​ក្នុង​មួយឆ្នាំ និង​ទទួលបាន ទិន្នផល​កើនឡើង​ខ្ពស់​។​

​​លោក ឈឿង វី និង​លោក ភ អេប តំណាង​សហគមន៍​ទាំង​៩ បាន​លើក​ឡើងថា ក្រៅពី​ការជួយ​ផ្គត់ផ្គង់​ទឹក ដោយ​គិតតែ​ថ្លៃ​អគ្គិសនី​ក្រុមការងារ​ថ្នាក់​ជាតិ ចុះជួយ​ស្រុក​ព្រះស្តេច ក៏បាន​ជួយ​សម្របសម្រួល ជា​មួយនឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជី និង​ថ្នាំ ដោយ​ផ្តល់ជូន​នូវ​តម្លៃថោក​ជាង​ទីផ្សារ ហើយ​នៅ​ពេល​ដែល​ច្រូតកាត់​ហើយ​ទើប​បង់ថ្លៃ​ជូន​។​

​​ឯកឧត្ដម ហ៊ឺ បា​វី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​ព្រះស្តេច បាន​បញ្ជាក់​ថា ក្រៅពី​គម្រោង​ជួយ​ផ្គត់ផ្គង់​ទឹក​ខាងលើ​, រាជរដ្ឋាភិបាល បាន​នឹង​កំពុង​រៀបចំ​សាងសង់​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ នៅ​ក្នុង​ស្រុក​ព្រះស្តេច​នេះ ដោយ​គ្រោង​នឹង​ដំណើរការ នៅ​ក្នុង​ឆ្នាំនេះ ហើយ​វា នឹង​ជួយ​ដល់​កសិករ ក្នុង​ការ​រក្សា​ស្រូវ​ទុក​លក់​នៅពេល​មានតម្លៃ​ខ្ពស់​។​

​ឯកឧត្ដម ហ៊ឺ បា​វី បញ្ជាក់​ថា គម្រោង​គ្រប់គ្រង​និង​បែងចែក​ទឹក​សម្រាប់​ការងារ​បង្កបង្កើនផល​ស្រូវ​នេះ បាន​ដំណើរ​ការ​បាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយមាន​សហគមន៍​ចំនួន​៩ ក្នុងនោះ​៧​សហគមន៍ បង្កើត​ឡើង​ដោយ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ព្រះស្តេច និង​២​សហគមន៍​ទៀត បង្កើត​ដោយ CAVAX ហើយ​ជា​មួយ​នឹង​ការជួយ​គាំទ្រ​ខាងលើ បានធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​នេះ មានការ​ប្រែប្រួល​យ៉ាង​ល្អ​ប្រសើរ​៕ ​អត្ថបទ៖ មុត សុទ្ធ​


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm