
អន្ដរជាតិ៖ ទាហានអ៊ុយក្រែន កំពុងបោះទីតាំងឈរជើងរបស់ពួកគេយ៉ាងរឹងមាំ ដើម្បីច្បាំងជាមួយរុស្ស៊ី នៅតំបន់ជាយក្រុងជិតទីក្រុងភាគខាងកើត Bakhmut ស្ថិតក្នុងតំបន់ Donetsk ដោយប្រើប្រាស់កាំភ្លើងត្បាល់ បាញ់ចេញពីរណ្តៅដែលពួកគេបានជីក ។ កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងរុស្ស៊ី បន្តទម្លាក់គ្រាប់បែកនៅទីក្រុង Bakhmut ដើម្បីរុលទៅមុខយឺតៗឆ្ពោះទៅកាន់តំបន់ភាគកណ្តាលទីក្រុងមួយនេះ ប៉ុន្តែទាហានអ៊ុយក្រែន ទប់ទល់បានយ៉ាងរឹងមាំ៕
