
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹង ការអនុវត្តតួនាទីរបស់ប្រធានក្រុម ប្រឹក្សាឃុំ-សង្កាត់, ស្មៀន ឃុំ សង្កាត់, ប្រធានភូមិ, ប្រធានប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំ សង្កាត់ និងប្រធានមណ្ឌលសុខភាពឃុំ សង្កាត់ ដែលជាមន្ត្រីបង្គោលនៅមូលដ្ឋានឃុំ សង្កាត់ ក្នុងការ អនុវត្ត ភារកិច្ច ផ្ដល់សេវាសាធារណៈដោយផ្ទាល់ និងល្អប្រសើរជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៨ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល កម្ពុជា បានត្រៀមខ្លួនក្នុងការពង្រឹងការ រក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងខណៈពេលដែលព្រះរាជា ណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕