ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាតថ្កោលទោស ចំពោះជន ជរុលនិយម និងជនក្បត់ជាតិដែលបានប្រមាថលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃកម្ពុជា ។
ថ្លែងក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៨ ខែតុលានេះ សម្តេចតេេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រមាថរបស់ទណ្ឌិតសម រង្ស៊ីនេះ គឺជាទង្វើ បំពានយ៉ាងធ្ងន់ធ្ងរ លើ មាត្រា ៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា «អង្គព្រះមហាក្សត្រ មិនអាចមាននរណាមក រំលោភ បំពានបាន ឡើយ» ៕