
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងបន្តចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅតាមបណ្ដារាជធានី-ខេត្ត និងនាំយកស្រូវពូជ និងស្បៀងអាហារ ដើម្បីចែកជូនប្រជាពលរដ្ឋដែលបាននឹងកំពុងរងគ្រោះដោយសារគ្រោះទឹកជំនន់។
ថ្លែងក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ ខែតុលា សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តដល់វិស័យឯកជន ដែលវិនិយោគលើ ផលិតកម្មស្រូវ- អង្ករនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើនជាងមុន ដើម្បីសម្រេចចក្ខុវិស័យនៃការនាំចេញអង្ករឱ្យបានមួយលានតោនរបស់កម្ពុជា ស្របតាមគោលនយោបាយស្ដីពីការជំរុញ ផលិតកម្មស្រូវ និងការនាំចេញអង្ករ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរ និង ថ្លែង អំណរគុណយ៉ាងជ្រាល ជរៅជូនដល់កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទដែលបានរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ និងការពារបូរណភាពទឹកដីកម្ពុជា៕