
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សំណេះសំណាល ផ្តល់ស្រូវពូជ និងអំណោយមួយចំនួនទៀតដល់ប្រជាពលរដ្ឋមកពីតាមបណ្តាស្រុកនានាក្នុងខេត្តកំពង់ធំចំនួន ៦.៨៤៤គ្រួសារ ដែលទទួលរងគ្រោះដោយទឹកជំនន់។



