អគ្គិភ័យឆាបឆេះតូបអាជីវករលក់ដូរក្នុងផ្សារដើមអំពិលអស់ចំនួន ១២តូប ទាំងស្រុង

2022/10/28 07:47:11 pm        426

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះតូបលក់ដូររបស់អាជីវករលក់ សំលៀកបំពាក់ សាច់ជ្រូក សាច់គោ មាន់ បន្លែ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន រួចរាយការណ៍ទៅអាជ្ញាធរបានចេញរថយន្តជាច្រើនគ្រឿងជួយបាញ់ពន្លត់អន្តរាគមន៍ភ្លាមៗ តែយ៉ាងណាអគ្គិភ័យបានឆាបឆេះតូបអស់ចំនួន១២តូបរងការខូចខាតទាំងស្រុង តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ០៥ ល្ងាចថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្សារដើមអំពិល( ផ្សារលើលូ) ជាប់របងសាលារៀនទួលហ្វាតាមិនដោយផ្លូវលេខ៣១០ កែងនឹងផ្លូវ១៦៣ មូលដ្ឋានសង្កាត់ទួនស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអាជីវករលក់ដូរក្នុងផ្សារបានឲ្យដឹងថានៅមុនពេលកើតហេតុគឺបានលឺ សំឡេងផ្ទុះចេញពីតូបមួយមានឃើញផ្សែងហុយចេញនិងអណ្ដាតភ្លើង អាជីវករក៏ដូចជាប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន អណ្ដាតភ្លើងរាលដាលឆាប់ឆេះលឿន រួចបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងជំនាញការិយាល័យបង្ការ ពន្លត់ និងសង្គ្រោះ បានចេញរថយន្តអគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់។

លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់និងសង្គ្រោះនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្រោយទទួលបានព័ត៌មានកម្លាំងនៃការិយាល័យបានចេញរថយន្តចំនួន១២គ្រឿងមកដល់ទីតាំងនិងប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន ៧រថយន្តទើបជួយអន្តរាគមន៍បាញ់ពន្លត់បានរលត់ជាស្ថាពរ រួមមានការិយាល័យបង្ការពន្លត់និងសង្គ្រោះនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តក្រុមហ៊ុនអូឡាំព្យាចំនួន២គ្រឿងប្រើប្រាស់ទឹកអស់១ឡាន។

ក្នុងនោះដែរទំហំនៃការខូចខាតរួមមានតូបចំនួន ១២តូប ដែលមានទំហំ ២ ម៉ែត្រគុណនឹង ៣ ម៉ែត្រ ប្រភេទឈើប្រក់សង្ក័សី ដែលជាតូបរបស់អាជីវករលក់ដូរបន្លែត្រីសាច់។ ចំពោះមូលហេតុនៃការឆាបឆេះនេះកម្លាំងសមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូងថាអាចបណ្ដាមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 11:00:40 am        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 02:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/09 06:29:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am