
សារព័ត៌មានអ៊ីតាលី រាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បុរសម្នាក់ បានទាញកូនកាំបិតពីលើធ្នើផ្សារទំនើប និងដេញចាក់មនុស្សនៅក្នុងផ្សារទំនើបនេះ ដែលស្ថិតនៅតំបន់ភាគខាងត្បូងទីក្រុង Milan ប្រទេសអ៊ីតាលី ដោយបានសម្លាប់មនុស្សម្នាក់ និងមនុស្ស ៦នាក់ផ្សេងទៀតរងរបួស។ សារព័ត៌មាន LaPresse បានរាយការណ៍ថា ក្រុមនគរបាល បានចាប់ខ្លួនបុរសជនជាតិអ៊ីតាលីវ័យ ៤៦ឆ្នាំម្នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធក្នុងហេតុការណ៍វាយប្រហារនេះ៕
