ខេត្ត​កោះកុង ​បន្ត​វាយ​គង ទូងស្គរ ដើម្បី​ក្រើន​រម្លឹក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​

2021/04/27 09:59:58 am        25

កោះកុង​៖ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកោះកុង និង​អង្គភាព មន្ទីរ​ពាក់ព័ន្ធ កាលពី​រាត្រី​ថ្ងៃទី​១១ មេសា​បាន​អ​ញ្ជើញ​ចូលរួម​កម្មវិធី​សូត្រមន្ត ទូងស្គរ និង​វាយគង តប​នឹង​ការណែនាំ​របស់​សម្តេច​តេ​ជោ​ ដើម្បី​ជា​សញ្ញា​រំលឹក​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​វត្តមាន​ឯកឧត្ដម កាយ សំ​រួម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កោះកុង ក្នុង​កម្មវិធី​បែប​ពុទ្ធសាសនា​នេះ ធ្វើឡើង​នៅ​បរិវេណ​វត្ត​ទេព​និមិត្ត ហៅ​វត្ត​ថ្មី ដែល​រៀបចំ​ដោយ​ព្រះ​លក្ខណ៍​មុន្នី វង្ស ពិជ័យ ព្រះ​មេគណ​គណៈ​ធម្មយុត្ត​និកាយ​ខេត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​។ ឯកឧត្ដម កាយ សំ​រួម នៅតែ​បញ្ជាក់​ថា ការ​ទូងស្គរ រគាំង និង​វាយគង ជា​សញ្ញា​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ឱ្យបាន​ ០៥​ដង​ក្នុង​១​ថ្ងៃ ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍ ដោយ​ស្នើ​ឱ្យ​ពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ និង ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្ដម​ ក៏បាន​បួងសួង​ដល់​បារមី​វត្ថុ​សក្ដិ​សិទ្ធិ ទាំងឡាយ​ទាំងពួង​លើ​លោក​នេះ សូម​ជួយ​ថែរក្សា​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង ព្រមទាំង​ប្រ ជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តី​ចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​។​

​ព្រះ​លក្ខណ៍​មុន្នី វង្ស ពិជ័យ ព្រះ​មេគណ​គណៈ​ធម្មយុត្ត​និកាយ​ខេត្ត មាន​សង្ឃដីកា​ថា ទី​អារាម​វត្ត​របស់​ព្រះអង្គ បាន​អនុវត្ត​ការ​វាយ​ស្គរ និង​វាយគង​ចំនួន​ ០៥​ដង​ក្នុង​១​ថ្ងៃ ឆ្លើយតប​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ស្នើ​ឲ្យ​គ្រប់​វត្ត​អារាម​ទាំងអស់​នៅ​ទូទាំងប្រទេស​រៀបចំ​កម្ម​វិធី​នេះ​។ ព្រះអង្គ​បន្តថា មិន​ថា​វត្ត​របស់​ព្រះអង្គ​ទេ គឺ​គ្រប់​វត្ត​អារាម​ដ៏ទៃទៀត​ទូទាំង​ខេត្ត​កោះ កុង សុទ្ធតែ​បាន​រៀបចំ​កម្មវិធី​បែប​សាសនា​សូត្រមន្ត ហើយ​អនុវត្ត​វាយ​រគាំង និង​ស្គរ ព្រមៗ​ដូចគ្នា​ដែរ​៕ ​អត្ត​បទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm