ស្វាមី​លោកស្រី​ Pelosi ប្រធាន​សភា​អាមេរិក​ត្រូវ​បាន​គេ​វាយ​យ៉ាង​ដំណំ​ដោយ​ញញួរ​នៅ​ក្នុង​លំនៅឋាន​

2022/10/29 06:35:37 pm        359

​អាមេរិក៖ អ្នក​លប​វាយប្រហារ​បាន​វាយ​លើ​ស្វាមី​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ដោយ​ញញួរ​ក្នុង​លំនៅឋាន​នៅ​ទីក្រុង San Francisco កាលពី​ថ្ងៃ​សុក្រ​ ដោយ​ស្វែងរក​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ ហើយ​ស្រែក​ថា Nancy នៅឯណា Nancy នៅឯណា​?​។

​លោក Paul Pelosi ត្រូវ​បាន​គេ​វាយ​បណ្តាល​ឲ្យ​រង​របួស​ក្បាល​យ៉ាង​ដំណំ​។ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Zuckerberg San Francisco General Hospital។ ស្ថានភាព​របស់​លោក​ពុំ​ទាន់​ដឹង​ភ្លាមៗ​នៅឡើយ​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​របស់​លោក​ស្រី Pelosi បាន​និយាយ​ថា លោក​នឹង​ជាសះស្បើយ​ឡើង​វិញ​។ ក្រុម​អ្នកស៊ើប​អង្កេត​ជឿ​ថា អ្នក​លប​វាយប្រហារ​បាន​ចូល​ក្នុង​លំនៅឋាន​ដោយ​បំបែក​ទ្វារ​កញ្ចក់។​ ​ការវាយប្រហារ​នេះ​បាន​ចោទ​ជា​សំណួរ​អំពី​សុវត្ថិភាព​របស់​សមាជិក​សភា និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ ការ​គំរាម​កំហែង​ដល់​សមាជិកសភា​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​គ្រប់ពេលវេលារយៈពេល​ពីរ​ឆ្នាំ​ បន្ទាប់ពី​កុប្បកម្ម​នៅ​វិមាន​កា​ពី​តូ​ល​។

នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​បច្ចុប្បន្ន ឧក្រិដ្ឋកម្ម និង​សុវត្ថិភាព​សាធារណៈ​បាន​លេចចេញ​ការ​ព្រួយ​បារម្ភ ​ក្នុងចំណោម​ប្រជាជន​អាមេរិក​។ ​ប្រធានាធិបតី​លោក Joe Biden បាន​ថ្កោលទោស​ការវាយប្រហារ​លើ​ស្វាមី​របស់​ប្រធាន​សភា​លោក​ស្រី Nancy Pelosi ក្នុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង Philadelphia កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។ លោកប្រធានាធិបតី​បាន​ថ្លែងថា លោក​បាន​ទូរស័ព្ទ​ទៅ​លោកស្រី Pelosi ដោយ​លោក​បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង ​ចំពោះ​ការវាយប្រហារ​ដែល​គួរឱ្យ​ស្អប់ខ្ពើម​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        21
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        43
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm