ជប៉ុន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ដល់​ពលរដ្ឋ​មាន​អាយុ​ជាង ៦៥​ឆ្នាំ​

2021/04/27 09:59:58 am        27

ជប៉ុន៖ នៅ​ថ្ងៃ​ចន្ទ​នេះប្រទេស​ជប៉ុន បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន ដែលមាន​អាយុ​ជាង ៦៥​ឆ្នាំ​។​

​មនុស្ស​ចាស់​ទាំងនេះ គឺជា​ក្រុម​មនុស្ស​ទី​២​ នៅក្នុង​ប្រទេស​ជប៉ុន ទទួលបាន​ការចាក់​វ៉ាក់សាំង បន្ទាប់ពី​ក្រុមសុខាភិបាល ដែល​ចាប់​ផ្តើម​ទទួល​ការចាក់​វ៉ាក់សាំង​របស់​ពួកគេ កាលពី​ខែកុម្ភៈ​កន្លងទៅ​។​

​វ៉ាក់សាំង​ដំបូង ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក់​នៅតាម​តំបន់​ជ្រើសរើស​ប្រហែល ១២០​កន្លែង​នៅ​ទូទាំងប្រទេស ស្រប​ពេលដែល​ជប៉ុន ព​ន្លឿ​ន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន ក្រោយ​មើលឃើញ​ករណី​ឆ្លង ហក់​ឡើង​ខ្ពស់​នៅតាម​តំបន់​មួយចំនួន​។​

​នៅ​ថ្ងៃ​ចន្ទ​នេះដែរ ទីក្រុង​តូ​ក្យូ បាន​ចាត់វិធានការ​រឹត​ត្បឹ​ត​ខ្លាំង​ជាង​មុន ដើម្បី​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ឆ្លង​ជំងឺ COVID-19 ខណៈដែល​ពួកគេ ពិបាក​ទប់ស្កាត់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី មុន​ព្រឹ​ត្ត​ការណ៍​កីឡា​អូឡាំពិក ។​

​បទបញ្ជា​ជំងឺ COVID-19 ​រឹតត្បិត​ខ្លាំង​ជាង​មុន បាន​បង្កើតឡើង រយៈពេល​៣​សប្តាហ៍ ក្រោយ​បញ្ចប់​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នៅក្នុង​រាជធានី​មួយ​នេះ ហើយ​វា​នឹង​តម្រូវ​ឲ្យ​អភិបាល​ទីក្រុង​តូ​ក្យូ កាត់បន្ថយ​រយៈពេល​បើក​ក្លិប​ កម្សាន្ត និង​ភោជនីយដ្ឋាន ដាក់ទោស​អ្នក​បំពាន​បទបញ្ជា និង​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​អ្នក​អនុវត្តន៍​តាម។​

​វិធានការ​នេះ នឹង​បន្ត​មាន​សុពលភាព​រហូតដល់​ថ្ងៃ​ទី១១ ខែ​ឧសភា ខាងមុខ​។

​សូមបញ្ជាក់ថា មកទល់នឹង​ពេលនេះ ប្រជាពលរដ្ឋ​ជប៉ុន​តិចជាង ១​ភាគរយ​ប៉ុណ្ណោះ ដែល​ទទួលបាន​វ៉ាក់សាំង បង្ការ​ជំងឺ COVID-19 ៕ អត្ថបទ៖ អៀម សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm