អ្នកនាំពាក្យ៖ ការឈ្មោះបោះឆ្នោតក្នុងអាណត្តិនេះ យុវជនចាប់អារម្មណ៍ច្រើនជាងពេលមុន

2022/10/29 01:29:49 pm        893

ភ្នំពេញ៖ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅអាណត្តិនេះ យុវជនមានអាយុ ១៨ឆ្នាំ កំពុង​ស្ទុះស្ទា​ទៅចុះបោះឆ្នោតច្រើនជាងអាណត្តិមុន។

មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី២៩ខែតុលានេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ​ដែលហៅកាត់ថា គ.ជ.ប បានលើកឡើងថា តាម​ការ​សង្កេត​ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃមកនេះ យុវជនអាយុ១៨ឆ្នាំ ​មានការចាប់អារម្មណ៍ទៅនឹងការចុះឈ្មោះបោះឆ្នោតច្រើនជាង​អាណត្តិមុន។ ការចាប់អារម្មណ៍នេះ ​គឺ​ដោយសារពួកគាត់យល់ដឹងពីសារៈសំខាន់​នៃ​ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ។

សម្រាប់យុវជន និងពលរដ្ឋទូទៅ ​មកចុះឈ្មោះនៅសង្កាត់ច្បារអំពៅទី២ ក្នុងខណ្ឌច្បារអំពៅ រាជ​ធានី​ភ្នំពេញ បានលើកឡើងដែរថា​ បន្ទាប់ពីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចរាល់​ គឺសប្បាយចិត្ត ព្រោះបាន​បំពេញកាត្វកិច្ចជាពលរដ្ឋល្អ ​អាចទៅបោះឆ្នោតជ្រើសរើស​ថ្នាក់ដឹក​នាំ​ដែលខ្លួនពេញចិត្ត និង​មានសមត្ថភាពគ្រាប់គ្រាន់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២​ ប្រព្រឹត្តទៅជារៀរាល់ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃទី​២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ​នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយ​ចំនួន​ក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា៖ ​ត្រូវបង្ហាញខ្លួន និងមាន​អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ​ដែលមាន​សុពលភាព ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២, ត្រូវមានអាយុពី១៨ឆ្នាំឡើង ​គិតត្រឹម​ ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ​ដែល​ជាថ្ងៃបោះឆ្នោត​ ពោលគឺត្រូវកើតមុន ​ឫត្រឹមថ្ងៃទី២៤ខែកក្កដា ​ឆ្នាំ២០០៥ និង មាន​លំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែល​សាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោតជាដើម៕

អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am