ឯកឧត្តម វេង សាខុន នាំយកអង្ករជាអំណោយរបស់សម្តេចតេជោ ផ្ដល់ជូនពលរដ្ឋចំនួន ២០០គ្រួសារ នៅស្រុកតំបែរ

2022/10/29 10:36:21 pm        769

ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមជាមួយសហការី នៅរសៀលថ្ងៃទី២៩ ខែតុលានេះ បាននាំយកអង្ករជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន​ប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន២០០គ្រួសារ ស្ថិតនៅក្នុងបរិវេណសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

មានមតិសំណេះសំណាល ឯកឧត្តម វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជានិច្ចសម្តេចទាំងទ្វេតែងតែបារម្ភពីសុខទុក្ខប្រជាជនខ្មែរ​យើង​ទាំងអស់ ជាពិសេសចំពោះបងប្អូន ​ដែលកំពុងត្រូវបានប៉ះពាល់ ​និងរងគ្រោះដោយសារជំនន់ទឹក​ភ្លៀង​និងទីទាល់ក្រខ្វះស្បៀង។

ឯកឧត្តម បន្ថែមថា ក្តី​បារម្ភរបស់សម្តេចបានបង្ហាញជូនបងប្អូនប្រជាជន ​តាម​រយៈការ​បញ្ចេញ​ជា​បន្ទាន់នូវស្រូវពូជជាច្រើន ​ពិសេសដំណើរបេសកកម្មរបស់សម្តេចអញ្ជើញចុះជួប និង​សំណេះសំណាល​ជាមួយបងប្អូនប្រជាជនដោយផ្ទាល់នៅខេត្តសៀមរាប​ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ​និងខេត្តកំពង់ធំ នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ឯកឧត្តមក៏បាន​កោតសរសើរ និងវាយខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងខេត្តត្បូងឃ្មុំ​ដែល​បានរួមគ្នាដោះស្រាយបញ្ហា ​តាមរយៈការជួយសង្គ្រោះ ​ការចែក​ និងការដឹកជញ្ជូនស្រូវពូជ និង​ស្បៀងអាហារដូចជាអង្ករជូនដល់ប្រជាជនដែលខ្វះខាតបានយ៉ាង​មានប្រសិទ្ធភាព និង​ទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា​នៅស្រុកតំបែរទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ជាមួយ​ប្រជាជនជានិច្ច ហើយត្រូវ​បន្ត​ចូលរួម​ដោះស្រាយនូវរាល់បញ្ហា ​ជាពិសេសទុក្ខលំបាក​ និងកង្វះខាតស្បៀងរបស់ពួកគាត់ ដើម្បី​ជួយ​សម្រួលដល់ការរស់នៅ និងជីវភាពរបស់ពួកគាត់ឱ្យបានល្អប្រសើរ។

ឯកឧត្តម បន្ថែមថា នេះគឺជាការតបស្នងសងគុណចំពោះបងប្អូនប្រជាជនយើង ដែលពួក​គាត់​តែងតែ​បានបន្តគាំទ្របេក្ខភាពសម្តេចតេជោ នាយករដ្ឋមន្រ្តី និង​ជាប្រធានគណបក្សប្រជាជនកម្ពុជា​កន្លងមក ​និងបន្តទៅអនាគត់។

ឯកឧត្តមសង្ឃឹម ​និងជឿជាក់ថា​ប្រជាពលរដ្ឋនៃស្រុកតំបែរ និង​ទូទាំង​ខេត្តត្បូងឃ្មុំ​ទាំងអស់ដែលដល់​អាយុបោះឆ្នោត នឹងទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាំងអស់គ្នា​ ដើម្បីបានចូលរួមជាកតព្វកិច្ច​ជា​ប្រជាពលរដ្ឋ ​ក្នុងការចូលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ ខាងមុខនេះ ជាពិសេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ​ដើម្បីកម្ពុជាបន្តទទួល​បាន​សុខសន្តិភាព ស្ថិរភពសង្គម និងការរីកចំរើនខាងសេដ្ឋកិច្ចបន្តទៀត។

ក្រៅពីអំណោយដ៏ថ្លៃថ្លាដែលជាអង្ករសម្រាប់ចែកជូនប្រជាពលរដ្ឋនារសៀលនេះ​ ក៏មាន​ការឧបត្ថម្ភ​ជាថវិកា ដោយក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀលផងដែរ។

សូមជម្រាប​ជូនថា អំណោយដ៏ថ្លៃថ្លា ​ដែលជាអង្កររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ដែល​បានផ្តល់មកខេត្តត្បូងឃ្មុំ មានចំនួនសរុប ១០០តោន ចែកជូននៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ទទួលបានចំនួន ១០តោន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm