
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញផ្តល់ស្រូវពូជ ដល់ប្រជាពលរដ្ឋចំនួន ៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង។
ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង៕