
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីចប់ពិធីសំណេះសំណាល និងផ្តល់ស្រូវពូជ ប្រជាពលរដ្ឋចំនួន ៦.១១២គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ។




