
កូរ៉េងខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង បានធ្វើពិធីកាន់ទុក្ខផ្លូវការចំពោះជនរងគ្រោះជាន់គ្នាស្លាប់ នៅកន្លែងកម្សាន្តមួយពេលរាត្រី ក្នុងរដ្ឋធានីសេអ៊ូល។
យុវជនក្មេងៗជាច្រើន បានចូលរួមពិធីហាឡូវីន(Halloween) បានជាប់ខ្លួននៅក្នុងហ្វូងមនុស្សណែនណាន់ តាន់តាប់ ទៅណាមិនរួច កាលពីយប់ថ្ងៃសៅរ៍តាមបណ្តោយផ្លូវមួយដ៏តូចចង្អៀត។
មនុស្សយ៉ាងហោចណាស់ ១៥១នាក់បានស្លាប់ និង ៨២នាក់ទៀតរងរបួស នៅក្នុងគ្រោះមហន្ដរាយដ៏អាក្រក់បំផុត នៅក្នុងប្រទេសក្នុងឆ្នាំនេះ។
អ្នកស្លាប់ក្នុងនោះ មានជនបរទេស ១៩នាក់ មកពីប្រទេសផ្សេងៗ ប៉ុន្ដែ គេមិនបានចេញផ្សាយភ្លាមៗឱ្យដឹងនៅឡើយទេ។
គេបានប៉ាន់ប្រមាណថា មនុស្សប្រមាណ ១០ម៉ឺននាក់ បានមកប្រមូលផ្ដុំគ្នានៅសង្កាត់អ៊ីតេវុន ដើម្បីចូលរួមពិធីបុណ្យ ហាឡូវីន ដែលជាពិធីបុណ្យធំបំផុតនៅខាងក្រៅផ្ទះ ចាប់តាំងពីមានការចាប់ផ្ដើមឆ្លងជំងឺកូវីដ-១៩៕


