អន្តរជាតិ៖ ប្រជាពលរដ្ឋអង់គ្លេសរាប់លាននាក់ នៅអង់គ្លេសទទួលបានឱកាសដំបូងរបស់ពួកគេក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ សម្រាប់ការកាត់សក់ ការដើរផ្សារ និងហាត់ប្រាណនៅថ្ងៃចន្ទនេះ ស្របពេលដែលរដ្ឋាភិបាល ចេញវិធានការបន្ទាប់របស់ខ្លួនជាមួយនឹងការដកចេញវិធានបិទប្រទេស ។
វិធានការរឹតត្បិត ត្រូវបានធ្វើឡើងនៅអង់គ្លេស ចាប់តាំងពីដើមខែមករារហូតមក ហើយបទបញ្ជាស្រដៀងគ្នានៅតំបន់ផ្សេងទៀតនៅទូទាំងចក្រភពអង់គ្លេស ត្រូវបានធ្វើឡើងដូចគ្នា ដើម្បីកាត់បន្ថយការរីករាលឆ្លងជំងឺ COVID-19 ដែលបានចាប់ផ្តើមវាយលក់ប្រទេសមួយនេះ កាលពីចុងឆ្នាំមុន ពិសេសក្រោយរកឃើញវីរុសបម្លែងខ្លួនថ្មីនៅតំបន់ភាគអាគ្នេយ៍អង់គ្លេស។
អង់គ្លេស បានក្លាយជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងនៅអឺរ៉ុប ដោយសារជំងឺ COVID-19 ក្នុងនោះមនុស្សជាង ១២៧.០០០នាក់ បានស្លាប់។
ករណីឆ្លង ការព្យាបាលអ្នកជំងឺ និងករណីស្លាប់ បានធ្លាក់ចុះដោយសារតែវិធានការបិទប្រទេស ហើយនិងកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែលពលរដ្ឋពេញវ័យជាង ៦០ភាគរយរបស់ពួកគេ ទទួលបានវ៉ាក់សាំងដូសដំបូង។
ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃចន្ទនេះ ផ្សារដែលមិនចាំបាច់ អាចបើកទ្វារឡើងវិញ ជាមួយនឹងហាងកាត់សក់ កីឡដ្ឋាន និងសេវាកម្មវិចខ្ចប់នៅតាមភោជនីយ៍ដ្ឋាន និងកម្សាន្តចិត្ត៕