
កណ្តាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រណាំងទូក ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
គួរបញ្ជាក់ថា ទោះជាឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិក៏ពិតមែន នៅតាមបណ្តាខេត្ត-ក្រុងនានា ដែលមានទន្លេ និងស្ទឹង បានប្រារព្ធពិធីប្រណាំងទូកតាមខេត្តរៀងៗខ្លួន ដើម្បីផ្តល់ការកម្សាន្តសប្បាយរីករាយដល់ប្រជាពលរដ្ឋ៕


