អង្គការអ៊ីហ្សីរ៉េតដើសសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីចាត់ការសាលាបឋមសិក្សសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង

2022/10/30 07:31:09 pm        145

កំពង់ឆ្នាំង ៖ អគារទីចាត់ការ១ខ្នង នៅសាលាបឋមសិក្សាសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាអំណោយរបស់អង្គការ អ៊ីហ្សីរ៉េតដើស មកពីប្រទេសបារាំង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ហ្វីលីព ប្រធានអង្គការអ៊ីហ្សីរ៉េតដើសប្រទេសបារាំង និង លោក ប៊ុត សប្បាយ ប្រធានក្រុមប្រឹក្សាឃុំពោធិ៍ ។

លោក ប៊ុត សប្បាយ ប្រធានក្រុមប្រឹក្សាឃុំពោធិ៍ និង លោក ជុំ ពិសិទ្ធិ នាយកសាលាបឋមសិក្សាសំរោង បានឱ្យដឹងថា អង្គការ អ៊ីហ្សីរ៉េតដើសគឺជាអង្គការមួយដែលតែងតែបានគាំទ្រលើវិស័យអប់រំ នៅក្នុងមូលដ្ឋានរបស់ឃុំពោធិ៍ ដូចជាការផ្តល់អាហារពេលព្រឹកដល់កុមារនៅក្នុងសលា និង អគារសម្រាប់សិស្សទទួលទានអាហារ ក្រៅពីនេះតែងតែបានជួយផ្គត់ផ្គង់ផ្តល់អំណោយជាសម្ភារៈសិក្សាដល់សិស្សនៅទីនេះ ។ ដែលធ្វើឱ្យសាលាបឋមសិក្សាមួយនេះកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ។ នេះគឺជាសមិទ្ធផលថ្មីនៃសាលាបឋមសិក្សាសំរោង និង ជាមូលដ្ឋានធនធានដ៏មានសារៈសំខាន់ សម្រាប់ផ្ដល់ឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូដើម្បីផ្តល់នូវសេវាសេវាអប់រំ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព នៃតួនាទីសំខាន់ក្នុងការបណ្ដុះបណ្ដាលបំប៉នបន្ថែម​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​មាន​ការ​អភិវឌ្ឍន៍​ចំណេះដឹង​ប្រកប​ដោយ​ធនធានល្អប្រសើរបន្ថែមទៀត ។

លោក ហ្វីលីព ប្រធានអង្គការ អ៊ីហ្សីរ៉េតដើសប្រទេសបារាំងបានឱ្យដឹងថា អង្គការ ឬសមាគមន៍របស់​លោក​គឺជាក្រុមមួយ​ដែលបានមូលនិធិពីការ​ចូលរួម​របស់​ប្រជាជន ដែលរស់នៅប្រទេសបារាំង ដែលបានគៀងគរចូលរួមសម្រាប់កសាងនិងអភិវឌ្ឍន៍ធនធានមនុស្សដែលនៅតំបន់ដាច់ស្រយ៉ាល ។

លោកហ្វី លីព បានឱ្យដឹងទៀតថា មូលហេតុដែលលោកសម្រេចចិត្តនាំយកថវិកាមកកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ​នៅសាលាបឋមសិក្សាពោធិ៍​នេះ​ដោយ​ពិនិត្យ​មើល​ឃើញ​អំពីភាពចាំបាច់ និង តម្រូវការរបស់សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូ ក្នុងការចូលរួមលើកកម្ពស់ធនធានមនុស្សនៅតំបន់នេះអោយកាន់តែប្រសើរឡើង ។ សមិទ្ធិផលថ្មីនាពេលនេះមិនមែនជាលើកទី១នោះទេ ដែលក្រុមការងារបស់លោកបានជួយនៅសាលាបឋមសិក្សាសំរោងនេះ ។ យកចិត្តទុកដាក់ថែរក្សាអគារទីចាត់ការ និងសមិទ្ធផលនានាឱ្យបានសមស្របនឹងទទួលបាននូវសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់កុមារគ្រប់រូប ដើម្បីទទួលបាន ការអប់រំមានគុណភាពប្រកបដោយសមធម៌ ។

អគារទីចាត់សាលាបឋមសិក្សាសំរោងដែលបានដាក់សម្ពោធនាពេលនេះមានទទឹង៥,៩ម៉ែត្រ និង បណ្តោយប្រវែង៦,៩ម៉ែត្រ ចំណាយអស់ទឹកប្រាក់ជាង៥ពាន់ដូល្លា ។នៅក្នុងឱកាសនោះ អង្គការអ៊ីហ្សីរ៉េតដើសបានចែកអំណោយជាសម្ភារៈសិក្សា និង នំ ដល់សិស្សានុសិស្សផងដែរ ចូលរួមផងដែរ ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am