ប្រដាល់សកល​បញ្ជូន​កីឡាករ ៦​រូប​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម

2022/10/31 10:03:58 am        77

​ប្រដាល់៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបាន​បញ្ជូន​កីឡាករ ៦​រូបទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​ ASBC Asian Elite Men And Women Boxing Championship ​ឆ្នាំ​២០២២ នៅ​ប្រទេស​ហ្ស៊​កដា​នី ចាប់ពី​ថ្ងៃទី​៣០ ខែតុលារហូតដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២។​

​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​ប្រដាល់សកល​កម្ពុជាបាន​ចាក​ចេញពី​មាតុភូមិកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោម​ការដឹកនាំ​របស់​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ ក្នុងនោះ​មាន​កីឡាករ ៤​រូបចាក​ចេញពី​កម្ពុជាគឺមាន​កីឡាករ សៅ រង្សី​, នូវ សុខ​ទី​, ទូច ដេវីត និង វ៉ែន រដ្ឋា ខណៈ ២​រូប​ទៀតដែល​ហ្វឹកហាត់ និង​ធ្វើដំណើរ​ពី​ប្រទេស​អូ​បេ​គី​ស្ថានគឺមាន​កីឡាករ ណា​ស្រេ​ឌី​នូវ អាន់​វ៉ា និង​កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា បេសកកម្ម​នេះគឺជា​ការធ្វើ​តេស្ដ​ដ៏​សំខាន់ សម្រាប់​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែលជា​ការវាស់ស្ទង់​សមត្ថភាព​របស់​កីឡាករ​ម្នាក់ៗថា ​ពួកគេ​ឈានដល់​កម្រិតណា បន្ទាប់ពី​ការហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ជនជាតិ​កា​ហ្សា​ក់​ស្ថានលោក​ Kassymkhanov Berikbol Amantayevich ​ដែល​ឧបត្ថម្ភ​គាំទ្រដោយ​គណៈកម្មាធិការ​ជាតិ​ CAMSOC។​

​លោក​ថា កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជាពុំ​សូវ​មានឱកាស​ប្រកួត​ច្រើន ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ហេតុនេះទើប​សហព័ន្ធ​ជំរុញ និង​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​បាន​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ ដែលជា​យុទ្ធសាស្ដ្រ​មួយ​ដ៏​សំខាន់ក្នុងការ​ពង្រឹង​បច្ចេកទេស ក៏ដូចជា​វាស់​ស្ទង់​នូវ​កម្រិត​របស់​ពួក​ពួកគេ ថា​តើ​ពួកគេ​ឈានដល់​កម្រិតណា ដើម្បី​ឲ្យ​ពួកគេ​ត្រៀមលក្ខណៈ​បន្ថែម​ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល បានបង្ហាញ​សុទិដ្ឋិនិយម​ថា ការប្រកួត​លើក​នេះ កីឡាករ​ប្រដាល់សកល​កម្ពុជានឹង​អាចធ្វើ​បានល្អ​ជាង​ការប្រកួត​ជើង​ឯក​អាស៊ី​លើក​មុនៗ ដោយ​លោក​ជឿជាក់ពួកគេ​នឹង​អាច​យកឈ្នះ​លើ​គូប្រកួត​របស់ខ្លួន ដែលមាន​កម្រិត​បច្ចេក​ទេស​ប្រហាក់ប្រហែលគ្នាដើម្បី​កែប្រែ​ប្រវត្តិសាស្ដ្រ​របស់ខ្លួន ដ្បិត​កន្លងមកកីឡាប្រដាល់​សកល​កម្ពុ​ជាពុំ​ធ្លាប់​ទទួលបាន​មេដាយ​កម្រិត​អាស៊ី​នោះទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am