កៃ វ៉ាន់​ស៊ី​ដែន ចាត់​ទុក សាលី អ៊ូ​មើ​ត គឺជា​ផ្នែក​មួយ​នៃ​ជោគជ័យ​របស់​ខ្លួន​លើ​ទឹកដី​អាមេរិក

2022/10/31 05:16:18 pm        238

​ម៉ូតូ​ទឹក​៖ កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា កៃ វ៉ាន់​ស៊ី​ដែន បាន​សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំងដែល​ដណ្ដើម​បាន​មេដាយ​មាស​ ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​ Jet Ski World Series Season 2022 ជុំ​ទី​២ នៅ​រដ្ឋ​ Arizona ​សហរដ្ឋអាមេរិក​កាលពី​ថ្មីៗ​។

ក្នុង​នោះ​រូបគេ​បាន​បង្ហើប​ពី​បុគ្គល​សំខាន់​ម្នាក់ ដែល​ស្ថិតនៅ​ពីក្រោយ​នៃ​ភាពជោគជ័យ​លើកដំបូង​ក្នុង​អាជីព​នេះគឺ​សិស្ស​ច្បង សាលី អ៊ូ​មើ​ត​។​ ការ​លើក​ឡើង​នេះ ស្រប​ពេល កៃ វ៉ាន់​ស៊ី​ដែន បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ ដោយមាន​ការ​អញ្ជើញ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ឯកឧត្តម ណុះ ស្លេះ ប្រធាន​សហព័ន្ធកីឡា​ម៉ូតូ​ទឹក​កម្ពុជា​ផងដែរ។​ ឈាម​ថ្មី​នៃ​វិស័យ​ម៉ូតូ​ទឹក​កម្ពុជា​ដដែលបាន​គូសបញ្ជាក់ថា ការដណ្ដើម​បាន​មេដាយមាស​កម្រិត​ពិភពលោក​នេះគឺជា​ជោគជ័យ​មួយ​ដ៏​ធំ តែ​ក្នុងនោះ​ក៏​ខ្លួន​មិន​ភ្លេច​វីរៈ​កីឡាករ សាលី អ៊ូ​មើ​ត ដែល​តែងតែ​ដឹកនាំ បង្ហាត់បង្រៀន និង​គាំទ្រ​គ្រប់បែបយ៉ាងបន្ថែម​លើ​ប្រធាន​ក្លិប​ Flamingo ​លោក​ Karl Heinrich Knauf ​ទើប​ជំរុញ​ឲ្យ​ខ្លួន​សម្រេច​សមិទ្ធផល​ល្អ​ដូច្នេះ។​

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម ណុះ ស្លេះ បាន​សម្ដែង​ការអបអរសាទរចំពោះ​កីឡាករ​វ័យក្មេង កៃ វ៉ាន់​ស៊ី​ដែន ដែល​បាន​សាង​កំណត់ត្រា​ថ្មី​សម្រាប់​ខ្លួនឯង និង​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា។ ឯកឧត្តម​ថា កន្លងមក​ធ្លាប់​តែមាន សាលី អ៊ូ​មើ​ត ក៏ដូចជា ម៉ី​ន មូ​ស្ដា​ន តែង​បង្ក​ក្ដីបារម្ភ​ដល់​គូប្រជែង តែ​ពេល​កម្ពុជា មាន​យុវជន​ជំនាន់​ថ្មី​បន្ថែមទៀត ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ដោយ​ស្មើ​មុខមាត់​លើ​ឆាក​អន្ដរជាតិ ហើយក៏​ជាស​ញ្ញាណ​វិជ្ជមាន​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​បន្ថែមទៀត​ផងដែ​រ។​ ​គួរ​ដឹងថា ព្រឹត្តិការណ៍​ Jet Ski World Series Season 2022 ជុំ​ទី​២ នៅ​អាមេរិកកាលពីដើម​ខែតុលា​កន្ល​ង​ទៅ កម្ពុជា​បាន​បញ្ជូន​កីឡាករ ៥​រូប​ចូលរួម រួមមាន​កីឡាករ សាលី អ៊ូ​មើ​ត ជា​ប្រធាន​ក្រុម​, កីឡាករ សាលី ហ្វី​លីន​, ​ម៉ី​ន មូ​ស្ដា​ន​, ​មីន អូស្មាន់ និង​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន។ ជា​លទ្ធផល​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​ Novice ski stock ​ខណៈ​កីឡាករ​ផ្សេងៗស្ថិត​ក្នុងចំណោម​បេក្ខភាព​ Top-10 ​ក្នុងចំណោម​កីឡាករ​ខ្លាំងៗ​លើ​ពិភពលោក​ចូលរួម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        106
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        119
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm