ស្ថាបនិក​ព្រឹត្តិការណ៍​ Enduro Cross ​តស៊ូ​រៀបចំ​វគ្គ​ទី​២ ដោយ​ជោគជ័យ ទោះបី​ខ្វះខាត​ការគាំទ្រ​

2022/10/31 05:30:45 pm        83

​ប្រណាំង​ម៉ូតូ៖ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ដណ្ដើម​ជើងឯកឆ្នាំ​២០២២ វគ្គ​ទី​២ ឬ​ Enduro Cross Challenge Championship Round 2 Series 2022 បានបញ្ចប់​ដោយ​ជោគជ័យកាលពី​ថ្ងៃទី​២៩ ខែតុលា​ចុង​សប្ដាហ៍​កន្លងទៅ នៅ​ទីលាន​សន្ដិភាពក្បែរ​គល់ស្ពាន​ព្រែក​ព្នៅ ដោយ​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៣០​នាក់។​

​លោក ពេជ្រ សុខា អ្នក​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ឆ្លងកាត់​ឧបសគ្គ​វគ្គ​ទី​២ ពិតជា​មាន​ភាព​ជក់ចិត្ត បន្ទាប់ពី​គណៈកម្មការ​បាន​បន្ថែម​នូវ​ឧបសគ្គ​មួយចំនួន ក្នុងន័យ​ជំរុញ​សមត្ថភាព​កីឡាករ​ចូលរួម​ឲ្យ​កាន់តែ​ប្រសើរ។ យ៉ាងណាក្ដី លោក​បានបង្ហាញ​ពី​ការតស៊ូ​រៀបចំ​ព្រឹត្តិការណ៍​នេះរហូត​ទទួលបាន​ជោគជ័យ ទោះបី​ខ្វះខាត​ការឧបត្ថម្ភ​គាំទ្រ​ពី​ដៃគូ​សហការ ក៏ដូចជា​ការធ្លាក់​បន្ដិច​បន្ដួចនៃ​ចំនួន​កីឡាករ​ចូលរួម បើ​ធៀប​នឹង​កាលពី​វគ្គ​ទី​១ ក៏ដោយ។​ ​ដោយឡែក​លោក ម៉ៅ វណ្ណៈ តំណាង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ដដែល បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​បានរួម​ចំណែក​រៀបចំ​ព្រឹត្តិការណ៍​ Enduro Cross Challenge Championship Round 2 Series 2022 រហូត​ទទួលបាន​ផ្លែផ្កា ទោះបី​មាន​ឧបត្ថម្ភ​ក្នុង​ដំណើរការ​រៀបចំ​មួយចំនួន​ក្ដី។

តាមរយៈ​នេះ លោក​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជនបន្ដ​ចូលរួម​គាំទ្រ​បន្ថែមទៀត ដើម្បី​ឲ្យ​គណៈកម្មការ​របស់ខ្លួន​មាន​ទឹកចិត្ត​រៀបចំ​ជា​បន្ដបន្ទាប់ និង​ជំរុញ​វិស័យ​កីឡា​ម៉ូតូ​ត្រៃ​កម្ពុជា​កាន់តែ​រីកចម្រើន។​​ ​គួរ​ដឹងថា ពិធី​បិទ​ការប្រកួត​ម៉ូតូ​ត្រៃ​ជើងឯក​ឆ្នាំ​២០២២ វគ្គ​ទី​២ នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក សុ​ឃុន វីរៈ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា។ ចំពោះ​ការប្រកួត​នេះដែរគឺ​បាន​បែង​ចែកជា ៦​ផ្នែក​ផ្សេងគ្នាក្នុងនោះ​ការប្រកួត​កម្រិត​ A ​ខ្ពស់​ជាងគេ បន្ទាប់មក​មានការ​ប្រកួត​កម្រិត​ B, ​កម្រិត​ C, ​ការប្រកួត​កម្រិត​ VIP, ​ការប្រកួត​ផ្នែក​កីឡាការិនី និង​ចុងក្រោយគឺ​ការប្រកួត​កម្រិត​យុវជន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        69
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        81
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm