ប្រេស៊ីល៖ គូប្រជែងលោក Luiz Inácio Lula da Silva បានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រេស៊ីល ដោយបានផ្ដួលប្រធានាធិបតីកំពុងកាន់តំណែងលោក Jair Bolsonaro បន្ទាប់ពីយុទ្ធនាការប្រកួតប្រជែងដ៏ស្វិតស្វាញ។

យោងតាមអាជ្ញាធរបោះឆ្នោតរបស់ប្រទេសនេះ លោក Lula ទទួលបានសំឡេងគាំទ្រ 50.8% ធៀបទៅនឹងលោក Bolsonaro ដែលបានត្រឹម 49.2% កាលពីថ្ងៃអាទិត្យ។ លោក da Silva បានប្រាប់ក្រុមអ្នកគាំទ្រដែលបានប្រមូលផ្ដុំគ្នានៅសណ្ឋាគារ Sao Paulo ថា ថ្ងៃនេះអ្នកឈ្នះគឺជាប្រជាជនប្រេស៊ីលតែប៉ុណ្ណោះ។ នេះមិនមែនជាជ័យជម្នះរបស់ខ្ញុំ ឬរបស់គណបក្សពលករតែម្នាក់ឯងទេ ហើយក៏មិនមែនគណបក្សដែលបានគាំទ្រខ្ញុំក្នុងយុទ្ធនាការនោះដែរ។
នេះជាជ័យជម្នះនៃចលនាប្រជាធិបតេយ្យ ដែលត្រូវបានបង្កើតឡើងលើគណបក្សនយោបាយ លើផលប្រយោជន៍បុគ្គល និងមនោគមវិជ្ជា ដូច្នេះទើបបង្កើតឲ្យមានជ័យជម្នះ។ លោក Bolsonaro បាននាំមុខពាក់កណ្ដាលដំបូងនៃការរាប់សន្លឹកឆ្នោត ប៉ុន្តែនៅពេលលោក Lula បាននាំមុខលើរូបលោកភ្លាមៗ តាមដងវិថីនានានៅចំកណ្ដាលទីក្រុង Sao Paulo នេះគឺពោពេញទៅដោយសំឡេងរថយន្តចុចស៊ីផ្លេរ៕
អត្ថបទ៖ សុខមាន