ប្រធាន គ.ជ.ប ទោះអាកាសធាតុបន្តរំខាន ប៉ុន្តែមិនរាំងស្ទះដល់ការចុះឈ្មោះបោះឆ្នោតនោះទេ

2022/10/31 07:57:24 pm        636

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ទោះបីមានការិយាល័យចុះឈ្មោះបោះឆ្នោតខ្លះរងផលប៉ះពាល់ដោយសារបញ្ហាគ្រោះធម្មជាតិ ប៉ុន្តែមិនមានការរំខានខ្លាំងដល់ការចុះឈ្មោះបោះឆ្នោតទាំងមូលនោះទេ។

បន្ទាប់ពីដំណើរការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅរយៈពេលជាងមួយសប្តាហ៍​ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គជប) បានអញ្ជើញចុះពិនិត្យតាមបណ្តាការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់ចំនួន៦នៃខណ្ឌពោធិ៍សែនជ័យ និងកំបូល ដោយឯកឧត្តម បានសំណេះសំណាលជាមួយប្រជាពលរដ្ឋចុះឈ្មោះថ្មី និង​អ្នកផ្លាស់ទីលំនៅចាស់មកពីទីលីនៅថ្មីជាដើម។

ក្រោយពីអញ្ជើញត្រួតពិនិត្យការចុះឈ្មោះ ឯកឧត្តម ប្រាជ្ញ ចន្ទ​ បានឱ្យដឹងថា តាមការសង្កេត​នៃ​ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗមិនមានបាតុភូតអ្វីកើតឡើង ក្រៅពីមានការរំខាន​ដោយសារបញ្ហាអាកាសធាតុនោះទេ។

ទន្ទឹមគ្នានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ លើកឡើងថា រយៈពេល១១ថ្ងៃនេះ​សង្កេតឃើញមានសម្ទុះ​ប្រជា​ពលរដ្ឋ​អញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោតជាង ១៥ម៉ឺននាក់ ជាមួយនឹងការសហការយ៉ាង​ល្អប្រសើររវាងក្រុមមន្រ្តី ​អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

នាឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោត​ទាំង​អស់នៅទូទាំងប្រទេស ​សូមអញ្ជើញពិនិត្យបញ្ជីឈ្មោះ ​និងចុះឈ្មោះបោះឆ្នោត ដើម្បីមាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោតសម្រាប់ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។

គួរបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ​មានរយៈពេល៥០ថ្ងៃ គិត​ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ​ខែធ្នូ ឆ្នាំ២០២២ ហើយឯកសារប្រើប្រាស់​សម្រាប់ការ​ចុះ​ឈ្មោះបោះឆ្នោត​គឺ​តម្រូវឱ្យ​មាន​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិខ្មែរដែលមានសុពលភាពតែប៉ុណ្ណោះ ក្នុង​ករណីហួសសុពលភាពប្រជាពលរដ្ឋត្រូវទំនាក់ទំនង​ទៅក្រុមចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ដើម្បីទទួល​បានឯកសារបម្រើដល់ការចុះឈ្មោះបោះឆ្នោត៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm