ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា នេះ សាលាភូមិន្ទរដ្ឋបាល បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ ជំនាន់ ទី១ នៃក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២ ដើម្បីបង្កើនសមត្ថភាព។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខ ងារសាធារណៈ បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលមន្ត្រី រាជការ នៃក្រសួងអប់រំ យុវជន និងកីឡា ផ្ដោតលើ “មុខជំនាញរដ្ឋបាលទូទៅ ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងសាធារណៈ និងមុខជំនាញផ្សេងទៀត តាមតម្រូវការចាំបាច់” គឺឈរលើគោលដៅជាសារវន្ត នៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកដ៏សំខាន់ នៃអភិបាលកិច្ចល្អ ដែលជាឆ្អឹងខ្នង នៃកំ ណែទម្រង់រដ្ឋស៊ីជម្រៅ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបន្តថា ដើម្បីធានាបានថារាល់កិច្ចការសាធារណៈ ត្រូវបានប្រតិបត្តិដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព និងអាចព្យាករបាន គ្រប់ក្រសួង-ស្ថាប័ន បានដាក់ចេញនូវយន្ត ការសំខាន់ៗជាច្រើន ដោយត្រូវប្រកាន់ខ្ជាប់នូវការគិតគូរផលប្រយោជន៍សាធារណៈជាធំ។ យន្តការពង្រឹង អភិបាលកិច្ចទាំងឡាយ ត្រូវការជាចាំបាច់នូវធនធានមនុស្ស ដើម្បីសម្រេចបាននូវសមិទ្ធផលជាក់ស្តែង។ ការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ អំពីរដ្ឋបាលសាធារណៈទំនើប ការកសាងភាព ជាអ្នកដឹកនាំគំរូ គឺជាចំណែកដ៏មានសារសំខាន់មិនអាចខ្វះបាន។
សិក្ខាមមន្រ្តីក្រសួងអប់រំ បានលើកឡើងថា ការចូលរួមវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងពេលបំពេញការងារ និងប្តេជ្ញាប្រឹងប្រែងរៀនសូត្រ ។
ការបណ្តុះបណ្តាលមន្រ្តីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា ជំនាន់ទី១ នាពេលនេះ គឺជា ការបណ្តុះបណ្តុះបណ្តាលទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុនមក ដោយសិក្ខាកាមចូលរួមប្រមាណ៤២ ភាគរយ នៃចំនួនមន្រ្តីគ្រប់គ្រងជាន់ខ្ពស់ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន រហូតដល់ថ្នាក់អគ្គនាយក នៃ អង្គភាពរដ្ឋបាលក្រោមឱវាទ ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមប្រសាសន៍របស់ ឯក ឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ៕អត្ថបទ៖ ទូច សោភ័ណ




