បាល់ទាត់៖ ក្លិបប្រេស៊ីល Flamengo បានក្លាយជាជើងឯកនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបកំពូលអាមេរិកខាងត្បូង Copa Libertadores ដែលដូចគ្នានឹង UEFA Champions League នៅតំបន់អឺរ៉ុប។

ជាជំនួបវគ្គផ្តាច់ព្រ័ត្ររវាងក្លិបប្រេស៊ីលទាំង២ ដែលធ្វើឡើងនៅទឹកដីប្រទេសអេក្វាដ័រ ដោយក្រុម Athletico Paranaense មានឱកាសនាំមុខមុននៅដើមវគ្គទី១ តែ Alex Santana ស៊ុតនៅមុខទីមិនចូល មុនពេលដែល Pablo Henrique ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៤៣។ នៅវគ្គទី១ ដដែលនាទីទី៤៥ ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Barbosa គឺជាអ្នកស៊ុតសម្រេចគ្រាប់បាល់ជ័យជំនះឱ្យ Flamengo ដើម្បីគ្រងជើងឯក Copa Libertadores នេះជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីឈ្នះពីរលើកចុងក្រោយតាំងពីឆ្នាំ១៩៨១ និង ២០១៩។
ចំណែកឯ Athletico Paranaense ដែលបច្ចុប្បន្នដឹកនាំដោយអតីតអ្នកចាត់ការ Chelsea និងក្រុមជម្រើសជាតិប្រេស៊ីលលោក Luiz Felipe Scolari និងមានអតីតប្រធានក្រុម Manchester City, Fernandinho រួមក្រុមដែលនោះបានបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រសាជាថ្មីតាំងពីឆ្នាំ២០០៥ ដែលចាញ់ Sao Paulo៕
អត្ថបទ៖នាង សុភាវុធ