សម្តេច​តេ​ជោ ​អបអរ​ខែ​បួស​រ៉ា​ម៉ា​ឌ ​នៃ​សាសនា​ឥស្លាម ប៉ុន្តែ​ ទោះជា​យ៉ាងណា​មិន​ត្រូវ​ភ្លេចខ្លួន​ពី​មេរោគ​កាច​សាហាវ​ឡើយ​

2021/04/27 09:59:58 am        176

​ភ្នំពេញ៖ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នៅ​ល្ងាច​ថ្ងៃទី​១២​មេសា ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​តេ​ជោ បាន​មានប្រសាសន៍​អបអរសាទរ​ជាមួយ​សាសនិក​ឥស្លាម​ដែល​ខែ​បួស​រ៉ា​ម៉ា​ឌន​ចូល​មក​ដល់​នៅ​ថ្ងៃ​១៣​មេសា ប៉ុន្តែ​ ទោះជា​យ៉ាងណា​មិន​ត្រូវ​ភ្លេចខ្លួន​អំពី​មេរោគ​កាច​សាហាវ​កូ​វីដ​១៩​ឡើយ​។​

សម្តេច​ បាន​សរសេរថា ​សម្តេច​និង​ភរិយា​សូម​អបអរសាទរ និង​សូម​ជូន​នូវ​ពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​កម្ពុជា នៅក្នុង និង​ក្រៅប្រទេស រួម​ទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​ផងដែរ ដែល​នឹង​ចូល​បួស​ខែ​រ៉ា​ម៉ា​ឌន ដែល​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ទី​១ ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​១៤៤២ មូ​ហាំ​ម៉ាត់​សករាជ ត្រូវ​នឹង​ថ្ងៃទី​២​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ដែល​ត្រូវ នឹង​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១​។

​សម្តេច​បាន​ផ្ញើ​នូវ​ក្តី​នឹករលឹក និង អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​ថែរក្សា សុខសន្តិភាព ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់ខ្ញុំ និង គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​រៀងមក រួម​ជាមួយនឹង​ប្រជាជន​កម្ពុជា​។

​ជា​មួយគ្នានេះ សម្តេច​ក៏​សូម​អធ្យាស្រ័យ​សុំ​ការយោគយល់​ពី​បងប្អូន​សាសនិក​ខ្មែរឥស្លាម ដែល​កម្មវិធី​ជួបជុំ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​ថ្នាក់ជាតិ លើក​ទី ៧ និង​លេ​ី​ក​ទី ៨ ឆ្នាំ​២០២១ នេះ ត្រូវបាន​ផ្អាក ហើយ បាន​ផ្អាក​ការថ្វាយ​បង្គំ​នៅតាម​វិហារ​(​ម៉ា​ស្ជិ​ទ ស៊ូ​រ៉ាវ​) ការជួបជុំ​លក្ខណៈ​សាសនា​នានា និង​សុំ​ប​ង្កើន ការអនុវត្ត​តាម​សារាចរ​ណែនាំ​ពី​វិធី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​សេចក្តី​ណែនាំ​របស់​ចាងហ្វាង ​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា ឥស្លាម​កម្ពុជា ទៅតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដោយ​យើង​មិន​ត្រូវ​ភ្លេចខ្លួន និង ធ្វេស​ប្រហែស មើលស្រាល​ដល់​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ គឺ​ត្រូវ​រួមគ្នា​ការពារ​ជាប់​ជានិច្ច ជាពិសេស​នៅក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ដែល​ចំនួន​ឆ្លង ជំងឺ​កូ​វីដ​-១៩ មានការ​កើន​ឡើ​ង​ជា​លំដាប់ និង​មាន​ករណី​ស្លាប់បាត់​បង់ជីវិត​ផងដែរ​។ សូម​បងប្អូន​អនុវត្តតាម​វិធានការ ៣​ការពារ និង​៣​កុំ ជាប្រចាំ​ដោយ​ខ្ជាប់ខ្ជួន និង​អញ្ជើញ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​។

​សម្តេច​បាន​បួងសួង សុំ​ឲ្យ​បងប្អូន​ទាំងអស់​ទទួល​បាន​នូវ​សេចក្តីសុខ ស្លា​ម៉ាត់ ករុណា​រ៉ោះម៉ាត់ និង ចំរើន​រ៉​កាត់​គ្រប់ៗ​គ្នា​ពី​ព្រះ​អល់ឡោះ និង សុំឱ្យ​ព្រះ​អ​ល់​ឡោះ ទទួលយក​នូវ​កុសល​ផល​បុណ្យ ខែ​បួស​រ៉ា​ម៉ា​ឌន ទាំងអស់​ដែល​បងប្អូន​បាន​ប្រតិបត្តិ សាង​ឡើង​កុំបី​អាក់ខាន​ឡើយ​៕​ អ​ត្ថបទ៖ សុទ្ធ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm