សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៦,៦% ខណៈវិស័យធំៗ រំពឹងងើបឡើងក្នុងឆ្នាំ២០២៣

2022/10/31 10:15:51 pm        641

ភ្នំពេញ៖ សម្រាប់ឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍​ថា នឹងសម្រេចបានអត្រា​កំណើន​ក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ប៊ីលានរៀល សមមូលប្រមាណ ៣២ ២៩១ លានដុល្លារ ស្របពេលដែល ​ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ១ ៩២៤ ដុល្លារ ស្របពេលវិស័យធំៗចំនួន៣ ត្រូវបានរំពឹងងើបឡើងវិញផងដែរ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៣ ថា វិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួនរួមមាន៖ វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍​ថា នឹង​បន្ត​និន្នាការ​កើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ប្រហាក់ប្រហែល​ទៅនឹងកំណើនឆ្នាំ ២០២២ ក្នុងអត្រា ៩,០% ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំ ​នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានព្យាករណ៍​ថានៅបន្តងើប​ឡើងវិញ​ក្នុងអត្រាកំណើន​ទាបជាងនិន្នាការធម្មតា​ (មុនវិបត្តិកូវីដ-១៩)។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត​សភា​កម្ពុជា ​លើកឡើងថា ​បច្ចុប្បន្នកម្ពុជាកំពុងមានកំណើនល្អក្នុងការនាំចេញ, ចំណែកវិស័យ​សារពើរពន្ធ​កម្ពុជា​កំពុងពង្រីកវិស័យភាពប្រកបដោយ​មោទនភាព​ដូចជា ការប្រមូលចំណូល​ពីរ៉ែមាសជាដើម។ ចំណែកការគ្រប់គ្រងប្រមូលចំណូលរបស់អង្គភាពរាជរដ្ឋាភិបាលធំៗចំនួនពីរ គឺ​អគ្គនាយករដ្ឋពន្ធដារ និងគយ ​បានកំពុងគ្រប់គ្រងលើកការប្រមូលចំណូលបានយ៉ាងល្អ រួមជាមួយ​សកម្មភាពទេសចរណ៍បានកំពុងកម្រើកឡើងវិញផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌឆ្នាំ ២០២៣ រាជរដ្ឋាភិបាលមានផែនការប្រមូលចំណូលខ្ពស់ជាងឆ្នាំ ២០២២ នេះ ក្នុងនោះរាជរដ្ឋាភិបាល ​គ្រោងប្រមូលចំណូលចូលថវិការដ្ឋប្រមាណជាង ​២៨ ភាគរយ នៃ ផ.ស.ស ខណៈឆ្នាំ២០២២​ គ្រោងប្រមាណជាង ២៧ ភាគរយ ចំពោះចំណូលសំខាន់ៗដែល​គ្រោង​ទុករួមមាន ចំណូលសារពើរពន្ធថវិការដ្ឋជាង ១៩ ភាគរយ, ចំណូលមិនមែនសារពើរពន្ធ​ថវិការរដ្ឋជិត ២ ភាគរយ ​និងចំណូលមូលធនថវិការដ្ឋ ជាង ៦ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm