ឥណ្ឌា ៖ ក្រុមជួយសង្គ្រោះក្នុងប្រទេសឥណ្ឌានៅថ្ងៃច័ន្ទបានបន្តរុករកអ្នកបាត់ខ្លួន បន្ទាប់ពីស្ពានព្យួរខ្សែកាបមានអាយុមួយសតវត្សបានបាក់ចូលទៅក្នុងទន្លេនៅរដ្ឋ Gujarat ភាគខាងលិច។ ការបាក់ស្ពានកាលពីល្ងាចថ្ងៃអាទិត្យបណ្តាលឱ្យមនុស្សរាប់រយនាក់ធ្លាក់ចូលទៅក្នុងទឹក ហើយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤១ នាក់ស្លាប់ ធ្វើឱ្យវាក្លាយជាឧប្បត្តិហេតុមួយដ៏អាក្រក់បំផុតនៅក្នុងប្រទេស។អ្នកនៅរស់រានមានជីវិត ១៧៧ នាក់ត្រូវបានជួយស្រង់ចេញពីទន្លេ ប៉ុន្តែក្រុមមកពីកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាស បានបន្តការស្វែងរកអ្នកផ្សេងទៀតដែលនៅតែបាត់ខ្លួន។

